ដោយៈ​សម្បត្តិ​/​ភ្នំពេញៈ បុរស​ម្នាក់​បាន​ស្លាប់​និង​ពីរ​នាក់​ទៀត​រងរបួស​ធ្ងន់​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង​ហើយ​ខ្ទាត​ទំនិញ​ទៅ​ប៉ះ​អ្នកជិះ​ម៉ូតូ​មួយគ្រឿង​កាលពី​ម៉ោងជាង ១០ ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​អា នៅ​ស្ពាន​ទី​១១​នៃ​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា សព​ដែលជា​ម្ចាស់​ម៉ូតូ​ឈ្មោះ កាន ថូ​យ អាយុ​២៨​ឆ្នាំ​រស់នៅ​ភូមិ​សំពៅ​លូន ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​និង​អ្នករួមដំណើរ​ជាមួយ​ម្នាក់់​របួសធ្ងន់​(​មិន​ស្កាល់​ឈ្មោះ​)​។​ចំណែក​អ្នករបួស​ម្នាក់់ទៀត​ជា​អ្នក​បើកឡាន​។​

​យោងតាម​ប្រភព​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​បានឃើញ​រថយន្ត​ដឹកទំនិញ​មួយគ្រឿង ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 3D-5390 និង​រថយន្ត​ដឹក​ដី​មួយគ្រឿង​ទៀត​មិន​ចាំ​ផ្លាកលេខ ។ រថយន្ត​ទាំងពីរ​គ្រឿង បើកបរ​បញ្ច្រាស់​គ្នា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា ក្នុង​ល្បឿន​លឿន​។​មកដល់​ចំណុចកើតហេតុ​រថយន្ត​ទាំងពីរ គ្រឿង​នេះ​បាន​បុក​គ្នា​ពេញទំហឹង បណ្តាលឱ្យ​ភាគី​រថយន្ត​ដឹកទំនិញ​បាក់​ឃ្លុប​ដែក​ខាងក្រោយ និង ទំនិញ ធ្លាក់​ត្រូវ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ ភ្នំពេញ​1IF-1173 ដែល​កំពុងបើក​ទន្ទឹម​គ្នា​ជាមួយ រថយន្ត​ដឹកទំនិញ​បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​រីឯ​អ្នករួមដំណើរ​ជាមួយ​អ្នកបើក​ម៉ូតូ​របួសធ្ងន់​។​ចំណែក​ម្ចាស់​រថយន្ត​ដឹកទំនិញ​វិញ​គាប​ជាមួយ​កាប៊ីន​រថយន្ត​បណ្តាលឱ្យ​របួស​បាក់ជើង​មួយ​ចំហៀង​។​ដោយឡែក​រថយន្ត​ដឹក​ដី​បាន​ព្យាយាម​បើក​រត់គេចខ្លួន​តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​ទាំង​រថយន្ត ទាំង​អ្នកបើក​។​

កម្លាំង​ផ្នែក​ជំនាញ​ចរាចរណ៍​បាន​ចុះ​ដល់​កន្លែងកើតហេតុ ធ្វើការ​វាស់វែង និង​ស្ទួ​ច​រថយន្ត​ទាំងពីរ​គ្រឿង និង​ម៉ូតូ​ជនរងគ្រោះ​យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​តាមច្បាប់ ចំណែក​សព​ជនរងគ្រោះ សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទៅ​សាច់ញាតិ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​srn