ដោយ​: ស​រិ​ទ្ធ / ភ្នំពេញៈ កញ្ញា សុង ឆ​វ័​ន្ត ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ នៅ​រសៀល ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ នេះ បានសម្រេច​ធ្វើការ ចោទប្រកាន់ នារី​មក​ដែល លួច​ទូរស័ព្ទ និង​ចាក់​ឧកញ៉ា​ម្នាក់ បណ្តាល​ឲ្យ​រងរបួស ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស រួច បញ្ជូន​សំណុំ​រឿងនេះ ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​។​

​នារី​រូបនេះ ឈ្មោះ មាន​ពេជ្រ រីតា ហៅ យូ​ប៊ី អាយុ​២០​ឆ្នាំ បាន​ត្រូវ​កម្លាំង​អធិការដ្ឋាន នគរបាល ខណ្ឌទួលគោក នៅ​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ នេះ បញ្ជូនមក​អយ្យការ អម​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​។​

​យោងតាម​ប្រភពព័ត៌មាន ពី​មន្ត្រី​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា កាលពី ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២១ នារី​ជា​ជន​ត្រូវ​ចោទ ឈ្មោះ មាន ពេជ្រ រីតា ហៅ យូ​ប៊ី បាន លួច​ទូរស័ព្ទដៃ ម៉ាក​អាយ​ហ្វូ​ន ១១ ប្រូ ម៉េ​ក របស់លោក ឧកញ៉ា តាន់ ហេង សៀ នៅ​ចំណុច​ផ្លូវ​លេខ​១៣៨ កែង​ផ្លូវ​២៥៩ ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក តែ​ម្ចាស់ ទូរស័ព្ទ ក៏​មក​ដណ្តើមយក​ទូរស័ព្ទ​វិញ ក៏មាន​ការប្រតាយប្រតប់​គ្នា ធ្វើ​ឲ្យ​នារី​រូបនេះ ចាក់​លោក​ឧកញ៉ា ហេង សៀ ចំពោះ​ចំនួន​មួយ​កាំបិត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ បញ្ជូនទៅ​សង្គ្រោះបន្ទាន់​៕/V​-PC