ដោយ​៖ ស​រិ​ទ្ធ / ភ្នំពេញ​៖ មនុស្ស ២ នាក់​បន្ថែមទៀត ដែល​ត្រូវជា​ក្រុមគ្រួសារ​របស់ សព​ស្ត្រីជន​ជាតិខ្មែរ​ឥស្លាម ត្រូវបាន​រកឃើញថា មាន​វិជ្ជមាន​កូ​វីដ​១៩ កាលពី​យប់ ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១ នៅ​សង្កាត់​ព្រែកប្រា​។​

​យោងតាម​សេចក្តីរាយការណ៍ ពី​លោក យូ សុះ អាប់ ឌុល ឡោះ ចៅ​រង​ទី​២ សង្កាត់ ព្រែកប្រា បាន​ឲ្យ ដឹងថា កាលពី​វេលា​ម៉ោង ១០ យប់ ថ្ងៃទី​១០ ខែឧសភា រថយន្ត​របស់ គ្រូពេទ្យ បានមក​ដឹក​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ២ នាក់ ដែលជា​ក្រុមគ្រួសារ​ផ្ទាល់​របស់ សព​ស្ត្រី ឈ្មោះ ម៉ី​ត សៃ ម៉ាស់ អាយុ​៥៣​ឆ្នាំ មុខរបរ លក់​សាច់គោ នៅ​ផ្សារ​ចាម ស្ថិតក្នុង​ផ្ទះ​លេខ ៥០៦ ផ្លូវ ៣៦៩ ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដែល​បាន​ស្លាប់ កាលពី​វេលា​ម៉ោង ៦ និង ១០ នាទី​ព្រឹក ថ្ងៃទី​៧ ខែឧសភា កន្លងទៅ ។​

​លោក​ចៅ​រង​ទី​២ សង្កាត់​ព្រែកប្រា បាន​បន្តថា មនុស្ស ២ នាក់ ស្ថិតក្នុង​សមាជិក​សព​ស្ត្រី លក់​សាច់គោ នេះ គឺ​ទី​១. ឈ្មោះ ម៉ាន សាត ភេទ​ប្រុស អាយុ ៥៤ ឆ្នាំ និង​ម្នាក់ទៀត ឈ្មោះ សាត ស ហ្វី យះ ភេទ​ស្រី អាយុ ១៧ ឆ្នាំ ។​

​គួរ​បញ្ជាក់ថា បន្ទាប់ពី​មាន​មនុស្ស ស្លាប់​នៅក្នុង​ផ្ទះ ខាងលើ ហើយ​ដែលជា​អាជីវករ លក់​សាច់គោ ក្នុង ផ្សារ ជនជាតិខ្មែរ​ឥស្លាម កាលពី​ថ្ងៃទី​៧ ខែឧសភា រួចមក ត្រូវបាន​គ្រូពេទ្យ បាន​ពិនិត្យ​សំណាក របស់ សព​ស្ត្រី​ឈ្មោះ ម៉ី​ត សៃ ម៉ាស់ រួចមក ឃើញថា អ្នកពាក់ព័ន្ធ ក្នុង​គ្រួសារ​សព ចំនួន ១៥ ក្នុងនោះ​មាន ស្រី ៨ នាក់​។​

​ជា​លទ្ធផល ក្នុងពេល​ពិនិត្យ​សំណាក លើក​ទី​១ នា​ថ្ងៃទី​៨ ខែឧសភា គឺ​បាន​រកឃើញ មនុស្ស ៥ នាក់ ក្នុងនោះ មាន​ស្រី ៣ នាក់ ហើយ​អ្នក​វិជ្ជមាន ទាំង ៥ ត្រូវបាន​ដឹកយក ទៅ​ព្យាបាល​ជាបន្ទាន់ ។ លុះដល់​យប់ ថ្ងៃទី​១០ ខែឧសភា រកឃើញ​មនុស្ស ២ នាក់ បន្ថែមទៀត ស្ថិតក្នុង​គ្រួសារ​សព បាន​រក ឃើញ​មាន​វិជ្ជមាន​កូ​វីដ ១៩ បើ​សរុបទៅ​មាន ចំនួន ៧ នាក់ ក្នុងចំណោម ១៥ នាក់ ៕/V​-PC