ដោយ: ភ្នំដែក / ព្រះវិហារ: ថវិកាបេឡាសង្គ្រោះមរណៈចំនួន៤លានរៀល នៅព្រឹកថ្ងៃទី១១ខែឧសភាឆ្នាំ២០២១ត្រូវលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការប្រតិបត្តិការសឹករងខេត្ត ជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ។
លោកបាននាំយកប្រគល់ជូនដល់ក្រុមគ្រួសារសពលោក ជុន ជុន អាយុ៤៩ឆ្នាំ ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី៩ខែឧសភាឆ្នាំ២០២១ ស្ថិតនៅភូមិពើក ឃុំពុទ្ទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ៕