ដោយ​: ប​.​ជ័យ / ព្រំដែន​កម្ពុជា​-​ថៃ​: ពលករ​ខ្មែរ​ស្រី ចំនួន ១៣​នាក់ ដែល​លួច​ឆ្លង​ត្រឡប់​ចូលមក​កម្ពុជា ដោយ​ខុសច្បាប់​ឬថា​មិនបាន​ប្រាប់​កងកម្លាំង​ថៃ​និង​កម្ពុជា​នោះ វិញ ត្រូវបាន​កម្លាំង​ទាហាន​ការ​ព្រ​ពារ​ព្រំដែន​ថៃ ឃាត់ខ្លួន ហើយ​សហការ​នឹង​កងកម្លាំង​កម្ពុជា ដើម្បី​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​។​

​ពោលគឺ​ក្រោយ​លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ​និង​ឆ្លងដែន​វិល​មក​កម្ពុជា​វិញ​ដោយ​ខុសច្បាប់​។ ពលករ​ទាំង​១៣​នាក់​នោះបាន​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​មណ្ឌល​ភូមិ​ប៉ា​រ៉ៃ ឃុំ​ប៉ា​រ៉ៃ ស្រុក​អារញ្ញ​ប្រាថេត​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​។​

​និង​តម​ក ថៃ​បាន​បញ្ជូនមក​កងកម្លាំង​ការពារ​ព្រំ​ដន​កម្ពុជា ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​និង​យក​សំណាក​រក​មេរោគ​កូ​វីដ​១៩ និង​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ខេត្តបន្ទាយមានជ័យ​ប្រទេស​កម្ពុជា​វិញ​៕​