ភ្នំពេញ:គិតត្រឹមម៉ោង២០ យប់ ថ្ងៃអង្គារ៍ ទី១១ ខែមេសា ឆ្នាំ២០២១ របាយការណ៍ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រសួងការពារជាតិ ចាក់ជូនប្រជាពលរដ្ឋ, កងទ័ពនិងគ្រួសារកងទ័ពសរុបបាចំនួន៧៩៥.២៩១ដូស ក្នុងនោះតំបន់ក្រហមសរុបបានចំនួន ៤៩៦.៤០៧ដូស ដោយចាក់លើកទី២សរុបបានចំនួន២៧៥.៨៩៥ដូស។
នេះយោងតាមទំព័រផ្លូវការ របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)៕