Home ព័ត៌មានអន្តរជាតិ ប៉ូលិស​រដ្ឋ​ក...

ប៉ូលិស​រដ្ឋ​កាលីហ្វ័​រញ៉ា​ពីរ​នាក់​ត្រូវបាន​បាញ់ស្លាប់​ក្នុង​រយៈពេល​២៤​ម៉ោង​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អាជ្ញាធរ​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១១​ឧសភា​ថា មន្ត្រីប៉ូលិស​ពីរ​នាក់​ត្រូវ​បាន​បាញ់​ស្លាប់​និង​ម្នាក់​ទៀត​បាន​រងរបួស​ក្នុង​រយៈពេល ២៤​ម៉ោង​ក្នុង​សប្តាហ៍​នេះ​នៅក្នុង​​ឧបទ្ទវហេតុ​ពីរ​ផ្សេងគ្នា​។​

​ការស្លាប់​នេះ​បាន​កើតឡើង​ក្នុងអំឡុង “​សប្តាហ៍​ប៉ូលិស​ជាតិ​” ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដែល​គោរព​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ដែល​ត្រូវបាន​សម្លាប់​ឬ​ពិការ​ក្នុងពេល​បំពេញ​កាតព្វកិច្ច​។​

​លោក អេ​រិក ចូ​ន មេ​ប៉ូលិស​ក្រុង​ស្តុក​តុ​ន និយាយ​នៅក្នុង​សន្និសីទកាសែត​មួយ​ថា លោក ជី​មមី អ៊ី​ន​ជា​មន្ត្រីប៉ូលិស​ក្រុង​ស្តុក​តុ​ន​នៅ​រដ្ឋ​កាលីហ្វ័​រញ៉ា​ភាគ​ខាងជើង​ត្រូវបាន​បាញ់​ស្លាប់​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​​ខណៈ​កំពុង​ឆ្លើយតប​នឹង​ឧបទ្ទវហេតុ​អំពើហិង្សា​ក្នុង​គ្រួសារ​។​

​ក្នុង​ទីក្រុង​សាន់​ល្វីស​អូ​ប៊ី​សប៉ូ​នៅ​ភាគកណ្តាល​រដ្ឋ​កាលីហ្វ័​រ​ញ៉ា ដែល​មាន​ចម្ងាយ​ប្រហែល ៤០២ គីឡូម៉ែត្រ​ពី​ភាគខាងត្បូង​ទីក្រុង​ស្តុក​តុ​ន ប៉ូលិស​ស៊ើបអង្កេត​ឈ្មោះ លូ​កាស បេ​ណេ​ដេត​ទី ត្រូវ​បាន​បាញ់​ស្លាប់ ខណៈ​កំពុង​អនុវត្ត​ដីកាឆែកឆេរ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​។​

​ប៉ូលិស​និយាយថា អ្នក​ស៊ើបអង្កេត​ឈ្មោះ ស្ទីវ អូរ៉ូ​ស្កូ បាន​រងរបួស​នៅក្នុង​ការបាញ់ប្រហារ​នៅ​ទីក្រុង​សាន់​ល្វីស​អូ​ប៊ី​សប៉ូ​។ គាត់​បាន​ចាកចេញ​ពី​មន្ទីរពេទ្យ ហើយ​រំពឹង​ជាសះស្បើយ​ពី​របួស​ឆាប់ៗ​៕

​ប៉ូលិស​ក្រុង​សាន់​ល្វីស​អូ​ប៊ី​សប៉ូ​ម្នាក់​ស្លាប់​និង​ម្នាក់​ទៀត​របួស​ក្នុងពេល​អនុវត្ត​ដីកាឆែកឆេរ​កាលពី​ថ្ងៃ​ចន្ទ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular