Home ព័ត៌មានអន្តរជាតិ ៣៤​នាក់​ស្លាប...

៣៤​នាក់​ស្លាប់​ដោយកូវី​ដ​១៩​នៅ​ថៃ​នា​ថ្ងៃ​ពុធ​ទី​១២​ឧសភា​នេះ

ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​ថៃ​កាលពី​ថ្ងៃ​ពុធ​ទី​១២​ឧសភា បាន​រាយការណ៍​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​ដល់​ទៅ​៣៤​នាក់ នៅពេល​អាជ្ញាធរ​កំពុង​ខ្នះខ្នែង​ដោះស្រាយ​ការផ្ទុះ​ជំងឺឆ្លង​នេះ​នៅ​រលក​ទី​៣​។​

​ក្រុមការងារ​កូ​វីដ​ថៃ ក៏​បាន​រាយការណ៍​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន ១.៩៨៣​នាក់ ដែល​ធ្វើអោយ​ថៃ​មាន​អ្នក​ឆ្លងកូវី​ដ​១៩​សរុប​ឡើងដល់​៨៨.៩០៧​នាក់ ចាប់តាំងពី​ជំងឺ​នេះ​បាន​លេចមុខ​នៅក្នុង​ព្រះរាជា​ណា​​ចក្រ​ថៃ​កាលពី​ឆ្នាំមុន​។

​ចំនួន​មនុស្ស​ស្លាប់​សរុប​ដោយកូវី​ដ​១៩​នៅ​ថៃ​មាន​ចំនួន ៤៨៦​នាក់​៕

​​គ្រូពេទ្យ​ពិនិត្យ​អ្នកជំងឺ​កូវី​ដ​១៩​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​បាងកក​កាលពី​ខែ​មេសា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular