WHO៖ វីរុស​កូរ៉ូណា​បំប្លែង​ខ្លួន​ដូច​នៅ​ឥណ្ឌា​ត្រូវបាន​រកឃើញ​នៅ​៤៤​ប្រទេស

ប្រែ​សម្រួលៈ​វាសនា​/​ហ្សឺ​ណែវ​៖ អង្គការ​សុខភាព​ពិភពលោក​(WHO)​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា វីរុស​កូរ៉ូណា​ពូជ​ថ្មី​ដូចគ្នា​នឹង​វីរុស​ដែល​បាន​និង​កំពុង​បង្ក​មហន្តរាយ​នៅ​ឥណ្ឌា​ត្រូវបាន​រកឃើញ​​នៅ​រាប់សិប​ប្រទេស​នៅ​លើ​ពិភពលោក​។​

​ទីភ្នាក់ងារ​សុខភាពរ​បស់​សហប្រជាជាតិ​នេះ បាន​និយាយថា​វីរុស​កូរ៉ូណា​ប្រភេទ​B.1.617​ដែល​គេ​រកឃើញ​ដំបូង​នៅ​ឥណ្ឌា​កាលពី​ខែតុលា​ឆ្នាំ​មុន ឥឡូវ​ត្រូវបាន​គេ​រកឃើញ​នៅលើ​ជាង​៤.៥០០​សំណាក​ដែល​លោត​ឡើង​នៅក្នុង​ឃ្លាំង​ទិន្នន័យ​មកពី​៤៤​ប្រទេស ។​

WHO​បាន​ទទួល​របាយការណ៍​អំពី​ការរកឃើញ​វីរុស​ដូច្នេះ​មកពី​ប្រទេស​៥​បន្ថែមទៀត​។​

​ក្រៅពី​ឥណ្ឌា គេ​ថា​អង់គ្លេស​បាន​រាយការណ៍​ការឆ្លង​វីរុស​ប្រភេទ​នេះ​ក្នុង​ចំនួន​ដ៏​ច្រើន​ផងដែរ​។​

​មុន​នេះ​ក្នុង​សប្តាហ៍​នេះ អង្គារ​WHO​បានប្រកាស​ចាត់ទុក​វី​រុស​កូរ៉ូណា​ប្រភេទ B.1.617​ថា​ជា​”​វីរុស​បំប្លែង​ខ្លួន​ចម្លង​លឿន​”​។​ដូចនេះ វា​ត្រូវ​បាន​បន្ថែម​ចូល​ក្នុង​ក្រុម​វីរុស​កូរ៉ូណា​៣​ពូជ​ទៀត​ដែល​គេ​រក​​ឃើញ​នៅ​អង់គ្លេស ប្រេ​ស៊ីល និង​អាហ្វ្រិក​ខាងត្បូង​ដែល​សុទ្ធតែ​ជា​ប្រភេទ​វីរុស​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយសារ​តែ​អត្រា​ចម្លង​ខ្ពស់​របស់​ពួក​វា​។​

​វីរុស​ពូជ​ទាំងនេះ គ្រោះថ្នាក់​ជាង​វីរុស​កូរ៉ូណា​ដើម ដោយសារ​តែ​ពួក​វា​ចម្លង​លឿន​ជាង សម្លាប់​មនុស្ស​ខ្លាំង​ជាង ឬក៏​ថែមទាំង​អាច​តតាំង​ជាមួយ​វ៉ាក់សាំង​បង្ការ​ថែម​ទៀត​។​

​ឥណ្ឌា​ដែល​មាន​ប្រជាពលរដ្ឋ ១,៣​ពាន់​លាន​នាក់ ជា​ប្រទេស​មាន​ការ​ឆ្លងកូវី​ដ​១៩​ច្រើន​ជាង​គេ​លំដាប់​ទី​២​ក្នុង​លោក បន្ទាប់​ពី​អាម៉េរិក ដោយ​អ្នក​ឆ្លង​មាន​ចំនួន​ជិត​២៣​លាន​នាក់​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular