Home ព័ត៌មានសំខាន់ៗ ពិធី​ការិនី M...

ពិធី​ការិនី My TV ប្តឹង​បក​លោក​ឧកញ៉ា ហេង សៀ ពីបទ «​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ មាន​ស្ថាន​ទម្ងន់ទោស​» ក្នុង​រថយន្ត​

​ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​៖ កញ្ញា មាន ពេជ្រ​រីតា ហៅ យូ​ប៊ី អាយុ​២០​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​២ ផ្នែក​ពាណិជ្ជកម្ម ជា​តារា​បង្ហាញ​ម៉ូត និង​ជា​ពិធី​ការិនី ទូរទស្សន៍ My TV ផង​នោះ កាលពី​ល្ងាច ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ បានដាក់​ពាក្យបណ្តឹង ប្តឹង​បក​លោក​ឧកញ៉ា ហេង សៀ វិញ ពីបទ «​ប៉ុនប៉ង​រំលោភ សេពសន្ថវៈ មាន​ស្ថាន​ទម្ងន់ទោស​» ក្នុង​រថយន្ត ។​

​បណ្តឹង​បក​របស់​កញ្ញា មាន ពេជ្រ​រីតា នាពេលនេះ ធ្វើឡើង ក្រោយពី​នគរបាល ខណ្ឌទួលគោក បាន​ឃាត់ខ្លួន និង​បញ្ជូន​កញ្ញា មាន ពេជ្រ​រីតា ទៅ​អយ្យការ អម​សាលា ដំបូង រាជធានី​ភ្នំពេញ តាម​បណ្តឹង​របស់លោក ឧកញ៉ា ហេង សៀ ដោយ​ចោទប្រកាន់ថា «​កញ្ញា មាន ពេជ្រ​រីតា បាន​លួច​ទូរស័ព្ទ និង​ចាក់​លើ​លោក​ឧកញ៉ា ហេង សៀ នៅក្នុង​ឡាន បណ្តាលអោយ​រងរបួស​ធ្ងន់​» ។​

​ពាក់ព័ន្ធ​បញ្ហា​នេះ តាម​ប្រភពព័ត៌មាន បានអោយដឹងថា កាលពី​ល្ងាច ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ តុលាការ បាន​ឃុំខ្លួន​នារី​រូបនេះ ក្រោម​ការចោទប្រកាន់ ពីបទ «​លួច​មាន ស្ថាន​ទម្ងន់ទោស​»​។​

​នៅពេលនេះ មជ្ឈដ្ឋាន​ជាច្រើន កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត អំពី​ដំណើរ រឿងនេះ ដោយ​ភាគី​លោក ឧកញ៉ា ហេង សៀ ចោទប្រកាន់​កញ្ញា មាន ពេជ្រ​រីតា ថា បាន​លួច​ទូរស័ព្ទ និង ចាក់​លើ​លោក ឧកញ៉ា ហេង សៀ នៅក្នុង​ឡាន បណ្តាលអោយ រងរបួស​ធ្ងន់ ។ ចំណែក កញ្ញា មាន ពេជ្រ​រីតា វិញ បាន​ចោទប្រកាន់ លោក​ឧកញ៉ា ហេង សៀ វិញ ថា បាន​ប៉ុនប៉ង​រំលោភ សេពសន្ថវៈ មាន​ស្ថាន​ទម្ងន់ទោស ក្នុង​រថយន្ត ។​

​ការសម្រេច​យ៉ាងណា​នោះ គឺ​មានតែ​តុលាការ តែប៉ុណ្ណោះ ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular