Home ព័ត៌មានសំខាន់ៗ ​ក្រុម​មេធាវី...

​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ចាប់ផ្តើម​ស្រាវជ្រាវ លើ​ករណី​បណ្តឹង​របស់ ពិធី​ការិនី​ទូរទស្សន៍ My TV ប្តឹង​ឧកញ៉ា ហេង សៀ ពីបទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​

​ដោយៈ ឫទ្ធិ​ស័ក្តិ​-​បញ្ញា​សាស្ត្រ / ភ្នំពេញៈ រឿង​ដែល​កំពុងតែ​កក្រើក លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​មានការ​ចាប់អារម្មណ៍​ខ្លាំង ពី​សំណាក់​មហាជន​នោះ គឺ​ឥឡូវនេះ ក្រុម​មេធាវី​ស្ម័គ្រចិត្ត សម្តេច​តេ​ជោ ហ៊ុន សែន បាន​នឹង​កំពុង​ចាប់ផ្តើម​ស្រាវជ្រាវ លើ​ករណី​បណ្តឹង​របស់ កញ្ញា មាន ពេជ្រ រីតា (​ហៅ យូ​ប៊ី​) ពិធី​ការិនី​ទូរទស្សន៍ My TV និង​ជា​តារា​បង្ហាញ​ម៉ូត ដែល​បានដាក់​ពាក្យបណ្តឹង ឧកញ៉ា ហេង សៀ ពីបទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ លើ​រូបនាង​ក្នុង​រថយន្ត​។​

​ការចាប់ផ្តើម​ស្រាវជ្រាវ លើ​ករណីនេះ បានធ្វើ​ឡើង បន្ទាប់ពី​ពិធី​ការិនី​ទូរទស្សន៍ My TV បានដាក់​ពាក្យបណ្តឹង ប្តឹង​បក​លោក​ឧកញ៉ា ហេង សៀ ពីបទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ លើ​រូបនាង នៅក្នុង​រថយន្ត នៅ​ម្តុំ​ផ្សារ​គីឡូម៉ែត្រ​លេខ ៤ ជិត​សាកលវិទ្យាល័យ អាស៊ី​អឺរ៉ុប កាលពី​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២១​។​

​ការប្តឹង​នេះ បានធ្វើ​ឡើង កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ បន្ទាប់ពី​នគរ​បាន​ខណ្ឌទួលគោក បាន​ឃាត់ខ្លួន និង​បញ្ជូន​កញ្ញា មាន ពេជ្រ​រីតា ទៅ​សាលាដំបូង រាជធានី​ភ្នំពេញ តាម​បណ្តឹង​របស់លោក ឧកញ៉ា ហេង សៀ ដោយ​ចោទប្រកាន់ថា កញ្ញា មាន ពេជ្រ​រីតា លួច​ទូរស័ព្ទ និង​ចាក់​លើ​លោក​ឧកញ៉ា ហេង សៀ នៅក្នុង​ឡាន បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​

​កាលពី​រសៀល ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ កញ្ញា សុង ឆ​វ័​ន្ត ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់ កញ្ញា មាន ពេជ្រ​រីតា ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស រួច​បញ្ជូនទៅ ចៅក្រម​ស៊ើបសួរ ចាត់ការ​បន្ត តាម​នីតិវិធី​។​

​ចំពោះ​ករណីនេះ កំពុងតែ​កក្រើក នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​មានការ​ចាប់អារម្មណ៍ យ៉ាងខ្លាំង ពី​មហាជន ជាពិសេស​ពិសេស​មជ្ឈដ្ឋាន​ទូទៅ​កំពុងតែ​រង់ចាំ​មើល​ថា តើ​លោក​ឧកញ៉ា ហេង សៀ ប៉ុនប៉ង​រំលោភ កញ្ញា មាន ពេជ្រ​រីតា នៅក្នុង​រថយន្ត​មែនឬ​យ៉ាងណា​? ហើយ​តើក​ញ្ញា មាន ពេជ្រ​រីតា ពិតជា​លួច​ទូរស័ព្ទ និង​ចាក់​លើ​លោក​ឧកញ៉ា ហេង សៀ នៅក្នុង​ឡាន បណ្តាល​ឲ្យ​រងរបួស ធ្ងន់​មែន ឬ​មិនមែន​?​។ រឿង​រ៉ាង​របស់​អ្នក​ទាំងពីរ​នេះ គឺ​នឹង​លាតត្រដាង នៅពេលដែល​សមត្ថកិច្ច​ជំនាញ ធ្វើការ​ស្រាវជ្រាវ រក​ការពិត និង​តុលាការ​ធ្វើការ​សម្រេច ដោយ​យុត្តិធម៌​។​

​យោងតាម​ពាក្យបណ្តឹង របស់​កញ្ញា មាន ពេជ្រ​រីតា ដាក់​ទៅ​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ បាន​ប្តឹង​ឧកញ៉ា ហេង សៀ ពីបទ​ប៉ុនប៉ង រំលោភ​សេពសន្ថវៈ មកលើ​រាងកាយ​នាង ដែល​ប្រព្រឹត្ត​នៅក្នុង​រថយន្ត ម្តុំ​ផ្សារ​គីឡូម៉ែត្រ​លេខ ៤ ជិត​សាកលវិទ្យាល័យ អាស៊ី​អឺរ៉ុប​។​

​នៅក្នុង​ពាក្យបណ្តឹង​របស់​កញ្ញា មាន ពេជ្រ​រីតា បាន​រៀបរាប់ថាៈ “​នាង​ខ្ញុំ​ឈ្មោះ មាន ពេជ្រ​វី​តា ជា​និស្សិត​ឆ្នាំ​ទី​២ ផ្នែក​ជំនួញ​ពាណិជ្ជកម្ម ហើយ​សព្វថ្ងៃ នាង​ខ្ញុំ រៀន​ផង ធ្វើការ​ផង និង​ធ្វើជា​ពិធីកា​វិ​នី បម្រើការ នៅ​ស្ថានីយ៍ទូរទស្សន៍ “MyTV” ផង​។ មួយរយៈ​កន្លងមក ដោយ​មិន​ចាំ​ថ្ងៃ ពេលវេលា​ច្បាស់ លា​ល់ នាង​ខ្ញុំ បាន​ទៅ​ចូលរួម​កម្មវិធី សម្ពោធ​ហាង​កូនស្រី របស់​ឧក​ញ៉ ហេង សៀ ហើយ​ពេលនោះ គាត់​ក៏បាន​ឃើញ និង​ស្គាល់​នាង​ខ្ញុំ ហើយក៏​បានធ្វើការ​ទំនាក់ទំនង តាមរយៈ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Telegram មក​នាង​ខ្ញុំ​។ នៅពេលដែល​គាត់ ទាក់ទង​មក​នាង​ខ្ញុំ នាង​ខ្ញុំ​ពុំ​ដឹងថា គាត់​ជា​នរណា​គេ​ទេ គ្រាន់តែ​ថា ធ្លាប់​ឃើញ​នៅពេល សម្ពោធ​ហាង​នានា រួច​គាត់ ក៏បាន​ប្រាប់ថា ចង់យក​នាង ខ្ញុំ​ធ្វើជា​ពិធី​ការិនី នៅពេល​ចប់​កូ​វីដ ហើយ​ចាំ​ទាក់ទង មកទៀត​។ តែ​អំឡុង​ពេលនោះ គាត់​បាន​លួងលោម ឲ្យ​នាង​ខ្ញុំ ប្រើ​លេខ​ដែល​គាត់ ទិញ​ឲ្យ​វិញ ដើម្បី​ងាយស្រួល ក្នុងការ​ទំនាក់ទំនង​។ នាង​ខ្ញុំ​ក៏បាន​ប្រកែក​មិន​ប្រើ តែ​គាត់​និយាយថា គាត់​ស្គាល់​អ្នកលក់ លេខ​ទូរស័ព្ទ គឺ​សុទ្ធតែ​កូនចៅ​គាត់ អា​ចរក​លេខ​ឲ្យ​បាន ហើយ​គាត់ ក៏បាន​ទិញ​ចំនួន ៣ លេខ ហើយ​នាង​ខ្ញុំ ក៏​មិន​បានគិត​អ្វី​អាក្រក់ អំពី​គាត់ ឬក៏​មានការ​សង្ស័យ​ច្រើន ទៅលើ​គាត់​ដែរ ព្រោះ​គាត់​មាន​វ័យ​ចំណាស់ គួរអោយ​គោរព ហើយ​ដែល​អាច​ផ្តល់ឱកាស​ការងារ ដល់​នាង​ខ្ញុំ ពិតប្រាកដ​មែន ក៏​នាង​ខ្ញុំ​យល់ព្រម ទទួល​លេខ​នោះ ពី​គាត់ តែ​មិនបាន​ប្រើប្រាស់​ទេ​។ ពេលនោះ គាត់​ក៏បាន​ប្ដូ រ​លេខ​ទូរ​សព្ទ័​ថ្មី ០១២ ៧៩២ ០០១ មក​ឲ្យ​នាង​ខ្ញុំ និង​បាន​ផ្ញើ​លុយ​ចំនួន ប្រាំ (៥) ដង គឺ​លើក​ទី​១​ចំនួន ១៦៨​ដុល្លារ​, លើក​ទី​២ ចំនួន ១១១​ដុល្លារ​, លើក​ទី​៣ ចំនួន ១៦៨​ដុល្លារ​, លើក​ទី​៤ ចំនួន ៣៥០​ដុល្លារ​, និង​លើក​ទី​៥ ចំនួន ៥០​ដុល្លារ តាមរយៈ​គណនី ABA ០០០៥៧១១២១ របស់​នាង​ខ្ញុំ ហើយ​គាត់​ក៏បាន​ផ្ញើ​សារ​ថា : សំណាង​ណាស់ បាន​ស្គាល់​នាង​ខ្ញុំ តែ​នាង​ខ្ញុំ បាន​បដិសេដថា ខ្ញុំ​មិន​យក​ទេ កុំ​ផ្ញើមក​ខ្ញុំ​អី ! ព្រោះ​ខ្ញុំ​មាន​លុយ​ចាយ គ្រប់គ្រាន់​ហើយ ប៉ុន្តែ ឧកញ៉ា​រូបនោះ នៅតែ​ផ្ញើ​លុយ ជា​បន្តបន្ទាប់​ទៀត​។​

​ក្រោយមកទៀត គាត់​ក៏បាន​ប្រើពាក្យ​លួងលោម ចង់​ជួប និង​ស្គាល់​រូបនាង​ខ្ញុំ តែ​នាង​ខ្ញុំ បដិសេធ មិន​ព្រម​ជួប លុះត្រា​ទាក់ទង​នឹង​ការងារ ទើប​នាង​ខ្ញុំ ព្រម​ជួប​គាត់ ។ គាត់​ក៏​នៅតែ​បន្ត​រំខាន រហូតដល់​មានការ​ផ្ញើ​រូប​អាសអាភាស​មក​ខ្ញុំ ហើយ​គាត់​លុបចេញ​វិញ ដោយ​ខ្លួនឯង ធ្វើ​ឲ្យ​នាង​ខ្ញុំ មាន​ចម្ងល់ តែ​ក៏​មិន​គិតថា គាត់​មានបំណង​អាក្រក់ មកលើ​រូបនាង​ខ្ញុំ​ឡើយ​។​

​រហូតដល់​ថ្ងៃកើតហេតុ ខ្ញុំ​ចាំ​មិន​ច្បាស់​ទេ ប្រហែល​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល ១៤:០០ ទៅ ១៥:០០ នាទី​រសៀល គាត់​បាន​ទូរស័ព្ទ មក​ឲ្យ​នាង​ខ្ញុំ ប្រាប់ថា ចង់​ជួប​នាង​ខ្ញុំ ហើយ​ចង់​ឲ្យ អីវ៉ាន់ មក​នាង​ខ្ញុំ មានដូចជា អង្ករ ទឹកត្រី មួយចំនួន ដើម្បី​ចែក​អំណោយ ទៅ​ប្រជាពលរដ្ឋ ដែល​ទទួល រងគ្រោះ ដោយសារ​កូ​វីដ​។ គាត់​បាន​ឲ្យ​ខ្ញុំ ចាំ​នៅក្បែរ​ផ្សារ​គីឡូ​លេខ ៤ ជិត​សាកលវិទ្យាល័យ អាស៊ី​អឺរ៉ុប រួច​ក៏​បង្ខំ​ឲ្យ​ចូលក្នុង​ឡាន គាត់​ថា ឲ្យ​ចូល​ឡាន​សិន មក​ដោយ​មានរឿង ការងារ​ត្រូវ​និយាយ​គ្នា ក៏ដូចជា ចែក​ម្ហូបអាហារ សម្រាប់​ចែក​អ្នក​កូ​វីដ ហើយ​ចាំបាច់​ត្រូវ​និយាយ ជាមួយ​នាង​ខ្ញុំ ក៏​នាង​ខ្ញុំ ចូលក្នុង នឹក​ឃើញថា ពេល​យក​ម្ហូបអាហារ សម្រាប់​ចែក​អ្នក​កូ​វីដ ពី​គាត់​ហើយ​ចេញ​ទៅវិញ​។​

​ពេល​នៅក្នុង​ឡាន គាត់​និយាយ​ពាក្យ​អាសអាភាស​ដាក់​ខ្ញុំ រួច​ក៏​យកដៃ​របស់គាត់ មក​លូក​ស្ទាបអង្អែល ភ្លៅ និង​ប្រដាប់ភេទ​របស់​នាង​ខ្ញុំ ជា​ញឹកញាប់​។ គាត់​បាន​និយាយថា គាត់​ខាន​រួមភេទ យូរហើយ ព្រោះ​ប្រពន្ធ មិន​ឲ្យ​គាត់​រួមភេទ​សោះ ចាប់តាំងពី​ចាក់​វ៉ាក់សាំង ការពារ​កូ​វីដ​មក គាត់​មាន​អារម្មណ៍ ចង់​រួមភេទ​ខ្លាំងណាស់ ហើយ​ចង់យក​នាង​ខ្ញុំ ទៅផ្ទះ​សំណាក់​។ ពេលនោះ នាង​ខ្ញុំ​បាន​ប្រាប់​គាត់​ថា សូមកុំ​ធ្វើ​ចឹ​ង ប្រយ័ត្ន​ខ្ញុំ​លោត​ចុះ ពីលើ​ឡាន សូម​ជូន​នាង​ខ្ញុំ ទៅផ្ទះ​វិញ​ទៅ ហើយ​គាត់​បាន​ប្រាប់ថា គាត់​មាន​កាំភ្លើង​។ ពេលឮ​ដូច្នេះ នាង​ខ្ញុំ​មាន​អារម្មណ៍ ភិតភ័យ​ជាខ្លាំង ស្ទើរតែ​បាត់បង់​ស្មារតី និង​ស្លន់ស្លោ​ខ្លាំងណាស់ ដោយ​មិនអាច​ចេញ ពី​ក្នុង​ឡាន​បាន នាង​ខ្ញុំ​ក៏បាន​រត់​មក ខាងក្រោយ​កៅអី ឡាន ផ្នែក​ខាងក្រោយ ហើយ​គាត់ ក៏បាន​ឈប់​ឡាន យកដៃ​របស់គាត់ មក​ចាប់​សង្គ្រប់ លើ​រូបនាង​ខ្ញុំ​។ ពេលនោះ នាង​ខ្ញុំ​មិនដឹង​ធ្វើ​យ៉ាង ម៉េច​ក៏​ខិតខំ​រើ​បំរាស់ និង​ច្រាន​ដៃ​គាត់ ចេញ ហើយ​ពេលនោះ ដៃ​នាង​ខ្ញុំ មិនមាន​កាន់​របស់​អ្វី​ទេ គឺ​ដៃទទេរ​សុទ្ធ ហើយ​នាង​ខ្ញុំ បាន​បើកទ្វារ​ឡាន​រត់ ចេញពី​គាត់​រត់ ក៏​ត្រឡប់ទៅផ្ទះ​វិញ ទាំង​ការភិតភ័យ​បំផុត​។ ប្រសិន​នាង​ខ្ញុំ មិនអាច​បើកទ្វារ​ឡាន​ចេញ​បានទេ គាត់​នឹងធ្វើ​ការរំលោភ​សេពសន្ថវៈ​នៅក្នុង​ឡាន ឬ​ដឹក​នាង​ខ្ញុំ យកទៅ​ផ្ទះសំណាក់​តែម្តង ពីព្រោះ នាង​ខ្ញុំ​បាន​ភ័យ​ត​ត់​ស្លុត ខ្លាច​អាច​គាត់ សម្លាប់​ដោយ​ប្រើប្រាស់​កាំភ្លើង មិន​ហ៊ាន​តដៃ ឬ​រើ​បម្រាស់ នោះឡើយ ។ ហើយ នាង​ខ្ញុំ មិន​ហ៊ាន​ប្រាប់​ម្តាយ ឲ្យ​ដឹង​រឿងនេះ​ទេ ព្រោះ​មិន​ចង់​ឲ្យ​គាត់​ពិបាកចិត្ត​។ ស្រាប់តែ​នៅ​ថ្ងៃទី ៨ ខែឧសភា ឆ្នាំ​២០២១ ប៉ូលិស​អធិការដ្ឋាន ខណ្ឌទួលគោក បាន​ទៅ​ជួប​នាង​ខ្ញុំ នៅផ្ទះ ហើយក៏​បាន​នាំ​នាង​ខ្ញុំ មក ដោយ​មិនដឹង​មូលហេតុ រហូតដល់​ឃុំខ្លួន​នាង​ខ្ញុំ រយៈពេល ២ ថ្ងៃ ទើប​ប​ញ្ចូ​ន​មក​សាកសួរ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើ​នាង​ខ្ញុំ ត្រូវបាន​ចោទ​ពីបទ លួច​មាន​ស្ថាន ទម្ងន់ទោស ដោយ​នាង​ខ្ញុំ មិនបាន​លូច​អ្វី របស់​អ្នកណា​ឡើយ​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​ឯកឧត្ដម​ព្រះរាជអាជ្ញា ក៏ដូចជា​អាណាព្យាបាល របស់​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ មេត្តាជួយ​រក​យុត្តិធម៌ ឲ្យ​រូបនាង​ខ្ញុំ​ផង នាង​ខ្ញុំ​ទទួលរង​ភាព អយុត្តិធម៌ ខ្លាំងណាស់ ការ​ចោទថា នាង​ខ្ញុំ​បាន​លួច​ទូរស័ព្ទ និង​បាន​បង្ក​ឲ្យ​មាន​របួស ដល់​គាត់​គឺ មិន​ពិត​ទេ អ្វីដែល​នាង​ខ្ញុំ​ធ្វើ គឺ​នាង​ខ្ញុំ​បាន​រុញ​ដៃ​របស់គាត់ មិន​ឲ្យ​បំពាន​មកលើ រូបរាងកាយ​នាង​ខ្ញុំ ដែលជា​ស្ត្រី​ទន់ខ្សោយ ដើម្បី​ការពារ​សុវត្ថិភាព​នាង​ខ្ញុំ ព្រោះ​គាត់​មាន​កាំភ្លើង ខ្ញុំ​គ្រាន់តែ​ចង់​រំដោះខ្លួន ទៅផ្ទះ​តែប៉ុណ្ណោះ​។ ហើយ​គាត់​ក៏បាន​បំផ្លើសការពិត ទៅដល់​សមត្ថកិច្ច ហើយ​គាត់​បានធ្វើ​អំពើ អសីលធម៌ ជាមួយ​នាង​ខ្ញុំ ជាច្រើន​ដង ដោយ​ប្តូរ​នឹង​ប្រាក់ ហើយ​បាន​បង្កាច់​បង្អួច កិត្តិយស​របស់​នាង​ខ្ញុំ នៅ​ចំពោះមុខ​សមត្ថកិច្ច បន្ថែម​ពីលើ​ការ​ប៉ុន​ប៉ុង រំលោភ មកលើ​នាង​ខ្ញុំ មិនបាន​សម្រេច​ថែមទៀត​។

​នាង​ខ្ញុំ​សូម​ទាញ​នូវ​ចំណាប់អារម្មណ៍ ឯកឧត្តម​ព្រះរាជអាជ្ញា នៅត្រង់​នេះ​ថា នាង​ខ្ញុំ​ជា​ស្ត្រី​ទុន ខ្សោយ មូលហេតុ​អ្វីដែល​នាង​ខ្ញុំ​ហ៊ាន​លួ​យ​យក​ទូរស័ព្ទ និង​បង្ក​របួសស្នាម​ដល់​ឧកញ៉ា​ម្នាក់​នៅ​កណ្តាល​ទីក្រុង នាង​ខ្ញុំ​ជា​និស្សិត​ឆ្នាំ​ទី​២ និង​ជា​ពិធី​ការិនី និង​តារា​បង្ហាញ​ម៉ូដ មាន​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ មាន សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​រកប្រាក់ មិនសមបើ​លួច​ប្លន់​ទូរស័ព្ទ មួយគ្រឿង តម្លៃ​មួយ​ជាង ពាន់​ដុល្លា​នេះ​ទេ​។ ក្នុងនាម​គាត់ ជា​ឧកញ៉ា​ល្បីឈ្មោះ​ម្នាក់ មិនគួរ​មានគំនិត ស្មោគគ្រោក ល្មោភ​តណ្ហា ហើយ​មួលបង្កាច់ ចោទប្រកាន់​នាង​ខ្ញុំ ដែលជា​ជនរងគ្រោះ​ទៅវិញ​។ ដូចនេះ នាង​ខ្ញុំ​សូម​ធ្វើ​បណ្តឹងតប ដោយ​ធ្វើការ​ទាមទារ ដូចខាងក្រោម​៖
១.​ប្ដឹង​ឧកញ៉ា ពីបទ “​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​” ដោយមាន​ស្ថាន​ទម្ងន់​។​
២.​ទាមទារ​សំណង់​ជម្ងឺ​ចិត្ត ចំនួន​ទឹកប្រាក់ ១០០.០០០ ដុល្លារ ( ដប់​ម៉ឺន​ដុល្លារ​អាមេរិក​)​។​
៣.​ទាមទារ​ការខាតបង់ និង​ខូចខាត​ពេលវេលា និង​សេវា​ផ្លូវច្បាប់ ចំនួន ១០.០០០ ដុល្លារ (​មួយ​ម៉ឺន​ដុល្លារ​អាមេរិក​)​។​

​នាង​ខ្ញុំ​ស​ង្ឈឹ​ម​ជឿជាក់ថា ឯកឧត្តម ព្រះរាជអាជ្ញា ដែល​ធ្លាប់តែ​ផ្តល់​យុត្ត​ធម៌ និង​សច្ចៈ​ធ៌​ម​ដល់ ប្រជាពលរដ្ឋ ក្នុង​ក្នុង​រាជធានី​ភ្នំពេញ ប្រកបដោយ​សុភ​វិនិច្ឆ័យ ប្រកបដោយ​យុត្តិធម៌ សច្ចធម៌ និង​គុណធម៌ នៅក្នុង​រឿងនេះ ហើយ​នាង​ខ្ញុំ ក៏​សង្ឃឹម​ជឿជាក់​ដែរ​ថា ព្រះរាជាណាចក្រ​កម្ពុជា ដែល​ស្ថិតនៅក្រោម​ម្លប់ របស់ សម្តេច​តេ​ជោ​ហ៊ុន សែន សម្តេច​នឹង​ផ្តល់ជូន​យុត្តិធម៌ និង​សច្ចធម៌ មកដល់​ជនរងគ្រោះ ដែល ជា​នារី​ទន់ខ្សោយ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែលជា​កូនចៅ​របស់​សម្ដេច​ដែរ​”​។​

​ចំ​ណែ​លោក ឧកញ៉ា ហេង សៀ មិនអាច​ទំនាក់ទំនង សុំ​ការអត្ថាធិប្បាយ​បានទេ ចំពោះ​ការ​ចោទ ប្រកាន់ របស់​កញ្ញា មាន ពេជ្រ​រីតា ពិធី​ការិនី​ទូរទស្សន៍ My TV ពីបទ​ប៉ុនប៉ង​រំលោភ​រូបនាង នៅក្នុង​រថយន្ត​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular