Home ព័ត៌មានអន្តរជាតិ មកុដ​ពេជ្រ​រប...

មកុដ​ពេជ្រ​របស់​គ្រួសារ​រាជវង្ស​អ៊ីតាលី​លក់​ដេញថ្លៃ​បាន ១,៦៦ លាន​ដុល្លារ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ មកុដ​ពេជ្រ​និង​ពែ​កមួយ ដែល​ឆ្លងកាត់​រាជវង្ស​អ៊ីតាលី​ជាច្រើន​ជំនាន់ ត្រូវ​បាន​លក់​ក្នុងតម្លៃ ១,៥ លាន​ហ្វ្រង់​ស្វីស (១,៦៦ លាន​ដុល្លារ​)​នៅពេល​វា​ត្រូវ​បាន​ដាក់លក់​ដេញថ្លៃ​​នៅ​ប្រទេស​ស្វីស​កាលពី​ថ្ងៃ​អង្គារទី ១១ ឧសភា​។​

​ក្រុមហ៊ុន​ដេញថ្លៃ Sotheby’s​បាន​និយាយ​បន្ទាប់​ពី​ការលក់​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា តម្លៃ​នេះ​គឺជា​តម្លៃ​ខ្ពស់​បំផុត​មួយ ដែល​ទទួល​បាន​សម្រាប់​មកុដ​មួយ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​មាន​អាយុកាល​តាំងពី​ពាក់កណ្តាល​សតវត្សរ៍​ទី ១៩ មកុដ​នេះ​គឺជា​អំណោយ​មង្គលការ​ថ្វាយ​ដល់​ព្រះ​នាង ម៉ា​រៀ វីត​តូ​រី​យ៉ា ដាល់ ផូស​ហ្សូ នៅ​ថ្ងៃ​រៀប​អភិសេក​របស់​ទ្រង់​ក្នុង​ឆ្នាំ ១៨៦៧ ជាមួយ​ស្តេច​អេ​ស្ប៉ា​ញ អា​ម៉ាដេ​អូ​ទីមួយ ។​

​មកុដ​នេះ​គឺ​ដាំ​ពេជ្រ​និង​ពែ​ក​ធម្មជាតិ ហើយ​មាន​ទម្ងន់​សរុប ៥៥,១៩ កា​រ៉ាត់ និង​មាន​តម្លៃ​ដើម​ប្រហែល​ពី ១ លាន​ដុល្លារ​ទៅ ១,៥ លាន​ដុល្លារ​អាម៉េរិក​៕

​មកុដ​របស់​ព្រះ​នាង ម៉ា​រៀ វីត​តូ​រី​យ៉ា ដាល់ ផូស​ហ្សូ ដាំ​ពេជ្រ​និង​ពែ​ក្ស​ធម្មជាតិ​ដែល​មាន​ទំហំ​សរុប ៥៥,១៩ កា​រ៉ាត់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular