Home ព័ត៌មានអន្តរជាតិ បុរស​ស៊ីម​បាវ...

បុរស​ស៊ីម​បាវេ​អាយុ​៦៦​ឆ្នាំ ដែល​មាន​ប្រពន្ធ​១៦​នាក់​កូន​១៥១​នាក់

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ឪពុក​ជនជាតិ​ស៊ីម​បាវេ​ដែល​មាន​ប្រពន្ធ ១៦ នាក់​និង​កូន ១៥១ នាក់​បាន​បង្ហើប​ឱ្យដឹងថា គាត់​អនុវត្ត​កាលវិភាគ​រួមភេទ​មួយ​យប់ ៤​ដង​យ៉ាង​តឹងរ៉ឹង​ដើម្បី​​ឱ្យ​គ្រួសារ​រីកសាយ​កាន់តែ​ធំ​។​

​លោក មី​សេក នី​យ៉ាន​ដូ​រ៉ូ អាយុ ៦៦ ឆ្នាំ​មិន​ធ្វើ​ការងារ​អី​នោះទេ ហើយ​អះអាងថា ការងារ​ពេញ​ម៉ោង​របស់​គាត់​គឺ “​ពេញចិត្ត​ប្រពន្ធ​របស់​គាត់​” ដែល​ចម្អិន​អាហារ បោស​ជូត​ស្អាត​ផ្ទះ និង បំពេញ​គ្រប់​បំណងប្រាថ្នា​របស់គាត់​។​

​ទោះយ៉ាងណា ប៉ា​ប៉ា​ដែល​មាន​កូន​១៥១​នាក់​រូបនេះ​មិនទាន់​មាន​គម្រោង​បន្ថយល្បឿន​នោះទេ​។ គាត់​នឹង​រៀបការ​ជាមួយ​កូនក្រមុំ​ទី​១៧ របស់គាត់​នៅ​រដូវរងា ហើយ​សង្ឃឹមថា​នឹង​មាន​ប្រពន្ធ ១០០ នាក់ និង កូន ១.០០០ នាក់​មុនពេល​គាត់​ស្លាប់​។​

​គាត់​បាន​ត្អូញត្អែរថា​គាត់​ត្រូវតែ​បន្ត​រៀបការ​ជាមួយ​នារី​វ័យក្មេង​ពីព្រោះ​កូនក្រមុំ​វ័យ​ចំណាស់​មិន​អាច​ទប់​ចំណង់​ផ្លូវភេទ​មិនចេះ​ឆ្អែតឆ្អន់​របស់​គាត់​បានឡើយ​។​

​គាត់​អះអាងថា​គាត់​រស់​នៅក្នុង​ជីវិត​ប្រកប​ដោយ​ប្រណីតភាព​ហើយ​និយាយ​ថា​គាត់​ទទួលបាន​អំណោយ​និង​ប្រាក់​ជាច្រើន​ពី​កូន​ដ៏​ច្រើន​របស់​គាត់​។​

​លោក​នី​យ៉ាន​ដូ​រ៉ូ​មកពី​ស្រុក​អេ​ម​ប៊ី​រ៉េ ខេត្ត​ម៉ា​សូ​ណា​លែ​ន ភាគ​កណ្តាល​ប្រទេស បាន​រៀបចំ​កាលវិភាគ ដែល​អនុញ្ញាត​ឱ្យ​គាត់​បំពេញចិត្ត​ប្រពន្ធ​យ៉ាងតិច​បួន​នាក់​ក្នុង​មួយ​យប់​។​

​គាត់​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក The Herald ថា “​ខ្ញុំ​ចូល​ទៅ​បន្ទប់​គេង​ដែល​ខ្ញុំ​មាន​តាម​កាលវិភាគ​របស់ខ្ញុំ​។ បន្ទាប់​មក​ខ្ញុំ​បំពេញចិត្ត​ប្រពន្ធ​ខ្ញុំ ហើយ​ប្តូរ​ទៅ​បន្ទប់​បន្ទាប់​។ នេះ​ជា​ការងារ​របស់​ខ្ញុំ​។ ខ្ញុំ​គ្មាន​ការងារ​ផ្សេង​នោះទេ​”​។​

​គាត់​បាន​បន្ថែមទៀតថា “​ខ្ញុំ​ប្តូរ​ឥរិយាបថ​របស់​ខ្ញុំ​នៅក្នុង​បន្ទប់​គេង​ឱ្យ​ត្រូវ​នឹង​អាយុ​ប្រពន្ធ​នី​មួយៗ​របស់ខ្ញុំ​។ ខ្ញុំ​មិន​សម្តែង​ឥរិយាបថ​ជាមួយ​ប្រពន្ធ​ក្មេងៗ​ដូច​ខ្ញុំ​ធ្វើ​ជាមួយ​ប្រពន្ធ​ចាស់ៗ​នោះទេ​”​។​

​បុរស​វ័យ ៦៦ ឆ្នាំ​រូប​នេះ​បាន​ក្លាយ​ជា​បុរស​ប្រពន្ធ​ច្រើន​ក្នុង​ឆ្នាំ ១៩៨៣ ហើយ​និយាយ​ថា​គាត់​មិន​មាន​គម្រោង​បញ្ឈប់​ការផលិត​កូន​នោះ​ទេ​រហូត​ដល់​ថ្ងៃ​គាត់​ស្លាប់​។​

​គាត់​បាន​បន្ថែមទៀតថា​កូនក្រមុំ​ទាំងអស់​របស់​គាត់​ពិត​ជា​សប្បាយរីករាយ​ខ្លាំង​ណាស់​ជាមួយ​នឹង​ជីវិត​របស់​ពួកគេ​ហើយ​យ៉ាងហោចណាស់​ប្រពន្ធ​ពីរ​នាក់​កំពុង​មាន​ផ្ទៃពោះ​ឥឡូវនេះ​៕

​លោក មី​សេក នី​យ៉ាន​ដូ​រ៉ូ មាន​គម្រោង​យកប្រពន្ធ ១០០ នាក់ និង កូន ១.០០០ នាក់​មុនពេល​គាត់​ស្លាប់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular