Home ព័ត៌មានអន្តរជាតិ តារា​សម្តែង​ឥ...

តារា​សម្តែង​ឥណ្ឌា​ម្នាក់​រិះគន់​ពេទ្យ​មួយ​ឃ្លីប​វីដេអូ​សិន មុន​នឹង​ស្លាប់​ដោយសារកូ​វីដ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ តារា​វីដេអូ​លើ​អន​ឡាញ (vlogger) និង​ជា​តារា​សម្តែង​ជនជាតិ​ឥណ្ឌា​ម្នាក់​បាន​ស្លាប់​ដោយសារ​វីរុស​កូរ៉ូណា​ភ្លាមៗ​បន្ទាប់​ពី​បង្ហាញខ្លួន​នៅក្នុង​វីដេអូ​ចុងក្រោយ​ដែល​និយាយ​រិះគន់​ពេទ្យ​ដែល​មើលថែទាំ​គាត់​។​

​លោក រ៉ា​ហ៊ុល វ៉ូ​រ៉ា អាយុ ៣៥ ឆ្នាំ​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ក្រុង​ញូវដេលី​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​គេ​បញ្ជូន​ចូល​មន្ទីរពេទ្យ​នៅ​ដើម​ខែ​ឧសភា​។​

​ភរិយា​របស់​គាត់​ឈ្មោះ ជី​យ៉ូ​ទី ទី​វ៉ា​រី បាន​ចែករំលែក​ព័ត៌មាន​នៃ​ការស្លាប់​របស់​វ៉ូ​រ៉ា​នៅក្នុង​សារ​បង្ហោះ​នៅលើ Instagram កាលពី​ថ្ងៃ​ចន្ទ​អមដោយ​វីដេអូ​របស់​គាត់​នៅលើ​គ្រែ​មន្ទីរពេទ្យ​។​

​នៅក្នុង​វីដេអូ​វី គេ​ឃើញ​វ៉ូ​រ៉ា​ពាក់​ម៉ាស់​អុកស៊ីសែន​។ គាត់​និយាយថា “​ឥឡូវ​នេះ​វា​មាន​តម្លៃ​ណាស់​។ បើ​គ្មាន​វា​ទេ អ្នកជំងឺ​នឹង​ចុះ​ខ្សោយ​ហើយ​រងទុក្ខវេទនា​”​។​

​វ៉ូ​រ៉ា​និយាយថា “​អ្នក​ព្យាយាម​ហៅ​ពេទ្យ​ឱ្យមើល ប៉ុន្តែ​ពួកគេ​មិន​មក​នោះទេ​។ ពួកគេ​មក​យឺត​មួយ​ម៉ោង​ឬ​យូរ​ជាង​នេះ ចឹង​អ្នក​ត្រូវ​តែ​ខំប្រឹង​ត្រដរខ្យល់​ដោយ​គ្មាន​ពួកគេ​”​។

​មរណភាព​របស់​គាត់​កើតឡើង​បន្ទាប់​ពី​សាកសព​ជាង ១៥០ នាក់​ដែល​សង្ស័យ​ឆ្លងកូវី​ដ ត្រូវបាន​ផ្លុង​ចោលនៅក្នុង​ទន្លេ​គង្គា ចំ​ពេល​មាន​ការបារម្ភ​ថា​សាច់ញាតិ​មិន​អាចមាន​លទ្ធភាព​បញ្ចុះ​ឬ​បូជា​​ពួកគេ​នៅក្នុង​ឈុត​ឆាក​ដ៏​សែន​រន្ធត់​ចុងក្រោយ​ដែល​បង្ហាញ​ពី​វិសាលភាព​ធំធេង​នៃ​វិបត្តិកូ​វីដ​១៩​នៅ​ឥណ្ឌា​៕

​លោក រ៉ា​ហ៊ុល វ៉ូ​រ៉ា បង្ហាញ​ខ្លួន​ក្នុង​វីដេអូ​ចុងក្រោយ​រិះគន់​ពេទ្យ​ឥណ្ឌា មុន​ពេល​ដាច់ខ្យល់​ស្លាប់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular