អា​ឡិ​ក​ស៊ី​ស សាន​ឆេស ព្រលយ​ពាក្យ​ថា អនាគត​នៅ​អា​សេណ​លអាច​នឹងត្រូវ​បញ្ចប់​

1220
ចែករម្លែក

​អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) បាន​ព្រលយ​ពាក្យ​ថា ខ្លួន​ចង់​ចាក​ចេញពី​ក្លិប​អា​សេណ​ល នៅ​រដូវក្តៅ​នេះ​។​
​ ​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​ឈី​លី​រូបនេះ​អះអាងថា ខ្លួន​អន្ទះសា​ចង់​លេង​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​រដូវ​កាល ក្រោយ​ហើយ​រង់ចាំ​ព័ត៌មាន​ពី​ក្លិប​កាំភ្លើង​ធំ​ជុំវិញ​អនាគត​របស់ខ្លួន​។​
​ ​
​ក្រុម​របស់លោក អា​សេន វែង​ហ្គើ ខកខាន​មិនបាន​ជាប់​លេង​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​បន្ទាប់ពី​បញ្ចប់ ត្រឹម​លេខ​រៀង​ទី​៥​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។
​ការបាត់​មុខ​ពី​ក្របខណ្ឌ​កំពូល​នេះ​អាចធ្វើ​ឲ្យ​ពួកគេ​បាត់បង់​កីឡាករ​ឆ្នើមៗ​។​
​ ​
​សាន​ឆេស នៅសល់​កិច្ចសន្យា​មួយឆ្នាំ​ទៀត ស្របពេល​មិនទាន់មាន​ការចរចា​ជុំវិញ​កិច្ចសន្យា​ថ្មី​។​
​ ​
​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​និង Bayern Munich គឺជា​ក្លឹប​ធំ​ពីរ​ដែល​កំពុង​ចាប់អារម្មណ៍ សាន​ឆេស ប្រសិនបើ​កីឡាករ​រូបនេះ​ចង់​ចាកចេញ​។​
​ ​
​សាន​ឆេស បាន​និយាយថា “​ខ្ញុំ​ចង់​លេង​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ការសម្រេចចិត្ត​មិនមែន​អាស្រ័យ​លើ ខ្ញុំ​ទេ ហើយ​ខ្ញុំ​ត្រូវ​រង់ចាំ​ចម្លើយ​ពី​អា​សេណ​ល​”​។​
​ ​
​សាន​ឆេស បាន​និយាយថា “​ខ្ញុំ​ធ្វើការ​សម្រេចចិត្ត​។ ខ្ញុំ​រង់ចាំ​ការឆ្លើយតប​របស់​អា​សេណ​ល​។ គោលបំណង​សំខាន់​គឺ​លេង​និង​ឈ្នះ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​”៕ ​ប្រែ​សម្រួល​:​ពិសិដ្ឋ​

​ចំណងជើង​រូប​: អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez)

ទីតាំងផ្សាយពាណិជ្ជកម្ម