ដោយៈមុនីរ័ត្ន/ភ្នំពេញៈ របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រយៈពេល ១៣២ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ៩៧០លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៥៥៦នាក់ និងរបួសចំនួន ១៣៥៦នាក់ ក្នុងនោះធ្ងន់ចំនួន៧៩៩នាក់។
រាយការណ៍បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បានកើតឡើងចំនួន ៥លើក ស្លាប់ ៣នាក់ និងរបួស ៨នាក់ ក្នុងនោះធ្ងន់ចំនួន ៥នាក់ និងស្រាល ៣នាក់។
ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១៣២ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៧៨៨០៦គ្រឿង ក្នុងនោះម៉ូតូចំនួន ៥៧៦១១គ្រឿង និងរថយន្តចំនួន ២១១៩៥គ្រឿង ក្នុងនោះរថយន្តតូច ១៦៤៤៥គ្រឿង និងធំ ៤៧៥០គ្រឿង៕