​ដោយ​៖ បាយ័ន / សៀមរាប​៖ នៅ​ល្ងាច​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១ អាជ្ញាធរ បាន​ចុះ​បិទ បណ្តោះអាសន្ន បូ​ទិ​ក សាយ​នី​ង​អង្គរ ស្ថិត​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ។​

​អាជ្ញាធរ​នៅនឹងកន្លែង បាន​និយាយ ឱ្យដឹង​នៅ​ព្រលប់​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​នេះ​ថា ការបិទ​ទីតាំង ខាងលើ វា​ពាក់ព័ន្ធ​ទៅនឹង​ករណី​សង្ស័យ ជំងឺ​កូ​វីដ​-១៩​។​

​ព័​ត៌​ខាងលើ បាន​និយាយ​បន្តថា ការបិទ​នេះ​មាន​រយៈពេល​១៤​ថ្ងៃ ដើម្បីឱ្យ​ម្ចាស់​ទីតាំង ធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​តាមដាន​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​រីក​រាលដាល យ៉ាងធ្ងន់ធ្ងរ​៕/V​