ដោយ៖រ៉ាម៉ន / ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះ សូមប្រកាសជូនសាធារណជនថា មិនមានការហាមឃាត់ ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ឬចេញ-ចូល ទៅតាមបណ្ដាខេត្តនោះទេ ហើយសារសំឡេង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលកំពុងចែកចាយ តាមបណ្ដាញសង្គមនោះ គឺជាសំឡេងចាស់ តាំងពីឆ្នាំ២០២០(ឆ្នាំមុន) មកម្ល៉េះ។