​ភ្នំពេញៈ​​កម្ពុជា​គិត​ចាប់ពី​ថ្ងៃទី​១០​ខែកុម្ភៈ​មកដល់​ថ្ងៃទី​១២​ខែឧសភា​នេះ​បាន​ចាក់​វ៉ាក់សាំង​​ជូន​ប្រជាជន​ រួមទាំង​ក្រសួងការពារជាតិ​ផង​បាន​ជាង​១,៩​លាន​នាក់​ក្នុងពេលចំនួន​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​មាន​ចំនួនជាង​២​លាន​នាក់​។​ចំនួន​នេះ​បង្ហាញថា​មាន​អត្រា​គ្របដណ្តប់​ធៀប​នឹង​គោលដៅ​ប្រជាជន​សរុប​(១០​លាន​នាក់​)​ស្មើនឹង​១៩,៤០​ភាគរយ​។​នេះ​បើ​យោងតាម​របាយការណ៍​ផ្លូវការ​របស់​អនុគណៈកម្មការ​តាមដាន​និង​វាយតម្លៃ​នៃគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ទូទាំងប្រទេស​(​គ​.​វ​.​ក​១៩)​។​អត្រា​នេះ​បាន​បង្ហាញថា​កម្ពុជា​នៅតែ​ជា ប្រទេស​លំដាប់​ទី​២ នៅក្នុង​អាស៊ាន​ដែល​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​បាន​ច្រើន​បន្ទាប់ពី​ប្រទេស​ព្រុយ​ណេ ។​វ៉ាក់សាំង​ទាំងបី​ប្រភេទ​ដែល​កម្ពុជា កំពុងដំណើរការ​ចាក់​មាន ៖ វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​(Sinophar) វ៉ាក់សាំង​កូ​វី​ស៊ី Covishield (AstarZeneca)​និង​វ៉ាក់សាំង ស៊ី​ណូ​វ៉ា​ក់​(Sinovac)​។​
​សូម​អាន​តារាងៈ