Home ព័ត៌មានសំខាន់ៗ សម្តេច​តេ​ជោ ...

សម្តេច​តេ​ជោ ហ៊ុន សែន អបអរ​និង​ជូនពរជ័យ​ដល់​បងប្អូន​សាសនិក​ខ្មែរឥស្លាម​កម្ពុជា​ដែល​បានបញ្ចប់​នូវ​ពិធី​អំណត់​បួស​ខែ​រ៉ា​ម៉ា​ឌន ប្រកបដោយ​ជោគ​ជ័យ​

ដោយៈ​´​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​យប់​ថ្ងៃទី ១២ ខែ ឧសភា នេះ​ក្នុងនាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា សម្តេច​និង​ភរិយា​សូម​អបអរសាទរ​និង​សូម​ជូនពរជ័យ សិរី​សួស្ដី សុភមង្គល បវរ​មហាប្រសើរ ជូន​ដល់​បងប្អូន​សាសនិក​ខ្មែរឥស្លាម​កម្ពុជា​ក្នុង​និង ក្រៅប្រទេស​រួម ទាំង​បងប្អូន​សាសនិក​ឥស្លាម​នៅ​ទូទាំង​សាកលលោក​ផងដែរ​ដែល​បានបញ្ចប់​នូវ​ពិធី​អំណត់​បួស ខែ​រ៉ា​ម៉ា​ឌន ប្រកបដោយ​ជោគជ័យ​។​

​មានប្រសាសន៍​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ផ្លូវការ​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​មានប្រសាសន៍ថា​៖«​ក្នុងនាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​និង​ភរិយា​សូម​អបអរ សាទរ និង សូម​ជូនពរជ័យ សិរី​សួស្ដី សុភមង្គល បវរ​មហាប្រសើរជូន​ដល់​បងប្អូន​សាសនិក​ខ្មែរឥស្លាម​កម្ពុជា ក្នុង និង​ក្រៅប្រទេស​រួមទាំង​បងប្អូន​សាសនិក​ឥស្លាម ​នៅ​ទូទាំង​សា កល​លោក​ផងដែរ ដែល​បានបញ្ចប់​នូវ​ពិធី​អំណត់​បួស​ខែ​រ៉ា​ម៉ា​ឌន​ប្រកបដោយ​ជោគជ័យ ហើយនឹង​រីករាយ​ស្វាគមន៍​ថ្ងៃបុណ្យ​រ៉​យ៉ា​ហ្វ៊ី​ទ្រី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​ស្ហា​វ៉ាល់​ឆ្នាំ​១៤៤២ មូ​ហាំ​ម៉ាត់​សករាជ ត្រូវ​នឹង​ថ្ងៃ២ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ដែល​ត្រូវ​នឹង​ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ​២០២១​។

​ខ្ញុំ​សូម​ផ្ញើ​នូវ​ក្តី​នឹករលឹក​និង អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​បងប្អូន​ខ្មែរឥស្លាម​កម្ពុជា ដែល​បាន​ចូលរួម​ថែ រក្សា​សុខសន្តិភាព រួមគ្នា​ជាមួយនឹង​ប្រជាជន​កម្ពុជា​ដែល​ប្រកាន់យក សាសនា​ផ្សេងៗ​ហើយ​មាន​ជំនឿ​ជឿជាក់​លើ​ការដឹកនាំ​របស់ខ្ញុំ និង​គណបក្ស​ប្រជាជន​កម្ពុជា តាំងពីដើម​តរៀងមក ជាពិសេស​បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ទប់ ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ដោយ​គោរព​អនុវត្តបាន​យ៉ាង​ខ្ជាប់ខ្ជួន​ទៅតាម​ច្បាប់ សេចក្តីសម្រេច​សារាចរ​ណែនាំ និង​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល ។

​នៅក្នុង​ពេលវេលា​ដែល​ប្រទេស​យើង​កំពុងតែ​ប្រយុទ្ធប្រឆាំង​ជម្ងឺឆ្លង​កូ​វីដ​-១៩ ដ៍​កាច​សាហាវ​នេះ ខ្ញុំ​សូម​អំពាវនាវ ឱ្យ​បងប្អូន​បង្កើន​ការប្រុងប្រយ័ត្ន​ទ្វេដង​និង​អនុវត្តតាម​ឱ្យបាន​ខ្ជាប់ ខ្ជួន​នូវ​រាល់​វិធានការ​នានា​របស់​រាជ​រដ្ឋាភិ បាល​ក្នុងការ​ការពារ​ពី​ជំងឺ​កូ​វីដ​-១៩​នេះ ទោះបី​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​ជាពិសេស​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​ដែល​បាន​ឆក់យក ជីវិត​មនុស្ស​ចំនួន ១៣៦ នាក់​រួចមកហើយ​នៅ​ប្រទេស​កម្ពុជា​យើង​គិត​ត្រឹម​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ​២០២១ គឺ​យើង​មិនត្រូវ​មានការ​ធ្វេសប្រហែស និង មើលស្រាល​ចំពោះ​ជំងឺឆ្លង ដ៏​កាច​សាហាវ​នេះនោះ​ឡើយ​ដោយ​ត្រូវអនុវត្ត​វិធានការ​សុខាភិបាល ៣​ការពារ ៣​កុំ ជាប់​ជានិច្ច ។

​សូម​បងប្អូន​អញ្ជើញ​ទៅ​ចូលរួម​យុទ្ធនា​ក្នង​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ដើម្បី​បងប្អូន គ្រួសារ​បងប្អូន​និង ជាតិ​របស់​យើង ។ ខ្ញុំ និង ភរិយា សូម​បួងសួង​អោយ​បងប្អូន​ទាំងអស់ ទទួលបាន​នូវ​សេច​ក្កី​សុខ ស្លា​ម៉ាត់ ករុណា​រ៉ស់​ម៉ាត់ ចំរើន​ព្ហា​រ៉​កាត់ សុភមង្គល ក្ដីមេត្តា​ករុណា និង​អាណិត ស្រឡាញ់ ពី​អ​ល់​ឡោះ​គ្រប់ៗ​គ្នា និង សុំអោយ​អ​ល់​ឡោះ​ទទួលយក​នូវ កុសលផល​បុណ្យ​ទាំងឡាយ​នៃ​ខែ​បួស​រ៉​ម៉ា​ឌន​ដែល​បងប្អូន​បាន​ប្រតិបត្តិ​កុំបី​ខាន​ឡើយ »​។​

​គួរ​បញ្ជាក់ថា​៖ ខែ រ៉ា​ម៉ា​ឌន នៃ​សាសនា​ឥស្លាម​ត្រូវបាន​បិទ​បញ្ចប់​ក្រោយ​សាសនិក​បាន​បួស​រយ​:​ពេល​៣០​ថ្ងៃ​រួចមក ។ ស្អែក​នេះ​ត្រូវ​នឹង​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១ ជា​ថ្ងៃ​ដែល សាសនិក​ខ្មែរឥស្លាម​កម្ពុជា​និង​សាសនិក​ឥស្លាម​នៅតាម​បណ្ដា​ប្រទេស​មួយចំនួន​នឹង​ប្រារព្វ​ពិធីបុណ្យ​បិទ​បញ្ចប់​ការ​បួស​រ៉​ម៉ា​ឌន ហៅថា «​រ៉​យ៉ា​ហ្វី​ត្រះ​»​។​

​បុណ្យ​រ៉​យ៉ា​ហ្វី​ត្រះ ត្រូវបាន​សាសនិក​ឥស្លាម​ទូទាំង​ពិភពលោក​ប្រារព្វ​ឡើងជា​រៀងរាល់ឆ្នាំ​ក្រោយពេល​បិទ​បញ្ចប់​ការ​បួស​រ៉​ម៉ា​ឌន​ដែល​សាសនិក​ឥស្លាម​គ្រប់លក្ខណ​ទាំងអស់​បួស​តម អាហារ ភាវនា​ធ​ម៍ និង​ប​ដិ​ប​ត្ត​តាម​គន្លង​សាស នា​ដ៍​ត្រឹមត្រូវ​នេះ រយ​:​ពេល​ពេញ​មួយខែ​រួចមក ។​

​យោងតាម​សេចក្តីប្រកាស​របស់​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា​បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃ​ព្រ​ហ​ស្បិ៍​ទី​១៣​ខែឧសភា​ឆ្នាំ ២០២១​គឺជា​ថ្ងៃ​រ៉​យ៉ា​ហ្វី​ត្រះ​សំរាប់​សាសនិក​ឥស្លាម កម្ពុជា​ក្នុង​ឆ្នាំ ១៤៤២ ហិ​ជ​រ៉ោះ ។ ថ្ងៃ​រ៉​យ៉ា​ហ្វី​ត្រះ គឺជា​ថ្ងៃ​សប្បាយរីករាយ​សំរាប់​សាសនិក​ឥស្លាម​នៅ​ទូទាំង​ពិភពលោក ហើយ​ក្នុង​រយៈពេល​មួយឆ្នាំ​សំរាប់​សាសនិក​ឥស្លាម​មាន​ថ្ងៃ រ៉​យ៉ា​ហ្វី​ត្រះ​ប្រចាំឆ្នាំ​ចំនួន​ពីរដង​គឺ​ទីមួយ «​ថ្ងៃ​រ៉​យ៉ា​ហ្វី​ត្រះ​» និង​ទី​ពីរ «​ថ្ងៃ​រ៉​យ៉ា​ហា​ជី​»​។​

​ថ្ងៃ​រ៉​យ៉ា​ហ្វី​ត្រះ​ស្ថិតនៅ​ថ្ងៃទី ១ ខែ​ទី​១០ នៅក្នុង​សាសនា​ឥស្លាម​ពោលគឺ​ក្រោយ​ខែ​រ៉ា​ម៉ា​ឌន ។ ចំណែក​ថ្ងៃ​រ៉​យ៉ា​ហា​ជី​គឺ​ស្ថិតនៅ​ថ្ងៃទី​១០ ខែ​ត្ស៊ុ​ល​ហិច​ចះ​ឬ​ខែ​ហា​ជី​ជា​ខែ​ទី​១២ របស់ ឥស្លាម​ដែល​សាសនិក​ឥស្លាម​ដែលមាន​លទ្ធភាព​នាំគ្នា​ទៅធ្វើ​បុណ្យ​ហា​ជី​នៅ​ទីក្រុង​ម៉ា​កះ​នៃ​ប្រទេស​អារ៉ាប់​ប៊ី​សា​អ៊ូ​ឌី​ត ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular