Home ព័ត៌មានអន្តរជាតិ ប្រជាជន​ឥណ្ឌា...

ប្រជាជន​ឥណ្ឌា​ជាង​៤.០០០​នាក់​ស្លាប់​ដោយកូវី​ដ​១៩​ពីរ​ថ្ងៃ​ជាប់​គ្នា​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ឥណ្ឌា​បាន​កត់ត្រា​ការស្លាប់​ដោយកូវី​ដ​១៩ ជាង ៤.០០០ នាក់​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈ​ការឆ្លង​មាន​តិច​ជាង ៤០០.០០០​នាក់​ដល់​ថ្ងៃទី​បួន​​ជាប់ៗ​គ្នា ប៉ុន្តែ​វីរុស​កូរ៉ូណា​កំពុង​ឆ្លង​រាលដាល​ខ្លាំង​នៅ​តាម​តំបន់​ជនបទ កន្លែង​ដែល​ករណី​ជាច្រើន​អាច​មិន​បាន​រាយការណ៍​ដោយសារ​ខ្វះ​ការធ្វើ​តេស្តិ៍​។​

​ក្រុម​អ្នកជំនាញ​នៅតែ​មិន​ប្រាកដ​ថា​តើ​ចំនួន​ឆ្លង​នឹង​កើនឡើង​ដល់​ចំណុចកំពូល​នៅពេលណា ហើយ​ការព្រួយបារម្ភ​កំពុង​កើនឡើង​អំពី​ភាព​អាច​ចម្លង​ខ្ពស់​នៃ​វីរុស​កូរ៉ូ​ណា​បំលែងខ្លួន​ដែល​កំពុ​ង​ជំរុញ​ការឆ្លង​យ៉ាង​លឿន​នៅក្នុង​ប្រទេស​ឥណ្ឌា​និង​រាលដាល​នៅ​ទូទាំង​ពិភពលោក​។​

​លោកស្រី ប្រា​ម៉ា មូ​ខេ​ជី ជា​សាស្ត្រាចារ្យ​ផ្នែក​រោគសាស្ត្រ​នៃ​សាកលវិទ្យាល័យ​មី​ស៊ី​ហ្គែ​ន បាន​និយាយថា ប៉ាន់​គំរូ​ភាគច្រើន​បាន​ព្យាករណ៍​អំពី​ការឆ្លង​ដល់​ចំណុចកំពូល​នៅ​សប្តាហ៍​នេះ​ហើយ​ថា​ប្រទេស​ឥណ្ឌា​​អាច​នឹង​ឃើញ​សញ្ញា​នៃ​និន្នាការ​ថយ​ចុះ​មក​វិញ​។ ទោះ​យ៉ាងណា​លោក​ស្រី​បាន​និយាយ​នៅលើ​បណ្តាញ​សង្គម Twitter​ថា ចំនួន​ករណី​ឆ្លង​ថ្មីៗ​ក្នុង​មួយថ្ងៃ​គឺ​នៅតែ​ខ្ពស់​ល្មម​ធ្វើឱ្យ​ចាល់​ពេញ​មន្ទីរពេទ្យ​។ លោកស្រី​បន្ត​ថា “​ពាក្យ​គន្លឹះ​គឺ​សុទិដ្ឋិនិយម​ដោយ​ប្រុងប្រយ័ត្ន​”​។​

​ស្ថានភាព​គឺ​អាក្រក់​ខ្លាំង​ជាពិសេស​នៅក្នុង​តំបន់​ជនបទ​នៃ​រដ្ឋ​អ៊ុតា​ប្រា​ដេស ដែល​ជា​រដ្ឋ​មាន​ប្រជាជន​ច្រើន​បំផុត​របស់​ឥណ្ឌា​គឺ​ជាង ២៣០ លាន​នាក់​។​

​រូបភាព​លើ​កញ្ចក់​ទូរទស្សន៍​បាន​បង្ហាញ​ក្រុម​គ្រួសារ​កំពុង​យំសោក​ក្បែរ​សាកសព​នៅ​តាម​មន្ទីរពេទ្យ​ជនបទ ឬ ជំរំ​ព្យាបាល​កូវី​ដ​។​សាកសព​ជាច្រើន​បានទេរ​លើ​ច្រាំង​ទន្លេ​គង្គា​ខណៈ​ការបូជា​គឺធ្វើឡើង​​ឥតឈប់ឈរ ហើយ​អុស​សម្រាប់​ការបូជា​ក៏​ខ្វះខាត​ផងដែរ​៕

បុរស​ម្នាក់​កំពុង​រត់​កាត់​ភ្នក់ភ្លើង​នៃ​ការ​បូជាសព​នៅ​ទីក្រុង​ញូវដេលី

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular