កញ្ចឹងក , កើលប្រើស , ពាតបា , រសើប , អ៊ីចឹង​

​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​កញ្ចឹងក​

​នាមសព្ទ​

​កន្លែង​អវយវៈ​ក្រោម​កន្ទូតអូង ។​

​កើលប្រើស​

​នាមសព្ទ​

​ឈ្មោះ​រោគ​សើ​ស្បែ​កមួយ​យ៉ាងច្រើន​កើត​ត្រង់​ក្បាល ជួនកាល​រាល​មកដល់​កញ្ចឹងក ឬ មុខ​ក៏មាន​, កាលបើ​កេះ ឬ ចុច​ឲ្យ​បែក រមែង​ចេញ​ទឹក​ហូរ​រងៃ​រមាស់​, ជា​រោគ​រឹង​របឹង​ពិបាក​ព្យាបាល​ណាស់ ។​

​ពាតបា​

​កិរិយាសព្ទ​

(​ស​. បា់ “​ស្មា​” ) ពាត​លើ​ស្មា​គឺ​ចោមពុង​ខ្វែង​ពីមុខ​បិទ​ថនា​ទាំង​គូ ចាប់​ចុង​សំពត់​ទាំងពីរ​ខាង​ចង​ប្រសព្វ​មុខ​គ្នា​ត្រង់​កញ្ចឹងក ( សម្រាប់​ស្ដ្រី​អ្នកធ្វើការ​ដើម្បី​រំហើយ​ខ្លួន​កុំ​ឲ្យ​ក្ដៅ​ស្អុះស្អាប់ )
​ពាតបា​បុកស្រូវ ។​

​រសើប​

​កិរិយាសព្ទ​

​ស្ញើប​ព្រឺ ញោច​ញាក់ កន្ត្រាក់កន្ត្រើន​ដោយ​ឃើញ​គេ​លើក​អ្វីៗ​ជន្ល ឬ​ដោយ​គេ​ស្ទាប​, អង្អែល​ស្រាលៗ​បន្ថើរៗ​ត្រូវ​ត្រង់​សរីរៈ​កន្លែង​ខ្លះ​មាន​កញ្ចឹងក​, ក្លៀក​ជាដើម នាំ​ឲ្យ​ចង់​សើច​ផង​ក៏មាន​
​ចាក់​ឲ្យ​រសើប​; កុំ​ពាល់​រសើប​ណាស់ ! ។​
​ប្រើ​ជា គុ​. ក៏បាន​
​មនុស្ស​រសើប​, ស្ទាប​ត្រូវ​ត្រង់​កន្លែង​រសើប ។​
​ព​. ប្រ​. ស្ញើប​ឬ​ស្រៀវ​ចិត្ត​, រមាស់ចិត្ត​
​រសើបចិត្ត ។​

​អ៊ីចឹង​

​និបាតសព្ទ​

( ព​. សា​. ) យ៉ាងហ្នឹង​, -​ដូច​ហ្នឹង​, ដូច្នឹង​
​ធ្វើ​អ៊ីចឹង​មិនត្រូវ​ទេ​, ធ្វើ​អ៊ីចេះ​វិញ​! ( កុំ​ប្រើ អញ្ចឹង ) ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular