Home ព័ត៌មានសំខាន់ៗ ១៣៣​ថ្ងៃ : មន...

១៣៣​ថ្ងៃ : មនុស្ស ៥៥៨​នាក់​ស្លាប់ និង​របួស ១.៤០៤​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ រយៈពេល ១៣៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បានកើត​ឡើង ៩៧៤​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់បាត់​បង់ជីវិត​ចំនួន ៥៥៨​នាក់​និង​របួស​ចំនួន​១៤០៤​នាក់​ក្នុងនោះ​ធ្ងន់​ចំនួន​៨០២​នាក់​។​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដែល​រស្មី​កម្ពុជា​ទទួលបាន​នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១​។​

ទិដ្ឋភាពគ្រោះថ្នាក់់ចរាចរនៅខេត្តស្ទឹងត្រែងកាលពីពេលថ្មីៗនេះ(រូបថត សុខុម)

​រាយការណ៍​បាន​បន្តថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១៣ ខែឧសភា​នេះ​វិញ បាន​កើតឡើង​ចំនួន ៤​លើក ស្លាប់ ២​នាក់ និង​របួស ៤៨​នាក់ ក្នុងនោះ​ធ្ងន់​ចំនួន ៣​នាក់ និង​ស្រាល ៤៥​នាក់​។​

​ប្រភព​ដដែល​បាន​បន្តថា ចំពោះ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​វិញ នៅក្នុង​រយៈពេល ១៣៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​១៣ ខែឧសភា​នេះ​យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​មាន​ចំនួន​សរុប ៧៩២១៨​គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន ៥៧.៨៣៣​គ្រឿង និង​រថយន្ត​ចំនួន ២១.៣៨៥​គ្រឿង (​រថយន្ត​តូច ១៦.៥៦៣​គ្រឿង និង​ធំ ៤.៨២២​គ្រឿង​)៕​srn

ទិដ្ឋភាពគ្រោះថ្នាក់់ចរាចរនៅខណ្ឌជ្រោយចង្វាកាលពីពេលថ្មីៗនេះ

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleព្រះករុណា​ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជានៅ​ថ្ងៃទី​១៣ ខែឧសភាឆ្នាំ​២០២១ នេះ​បានចេញ​ព្រះរាជក្រឹត្យ​ផ្ទេរ​និង តែងតាំង​មុខតំណែង​ប្រធាន អនុប្រធាន និង​ចៅក្រម ចំនួន ៨៩​រូប​។ ​ជាមួយគ្នានេះក៏បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់ ផ្ទេរ និង​តែងតាំង​មុខតំណែង ព្រះរាជអាជ្ញា​ចំនួន​៤៧​រូប​ផងដែរ​៕
Next articleរយៈពេល ១៣៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បានកើត​ឡើង ៩៧៤​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់បាត់​បង់ជីវិត​ចំនួន ៥៥៨​នាក់​និង​របួស​ចំនួន​១៤០៤​នាក់​ក្នុងនោះ​ធ្ងន់​ចំនួន​៨០២​នាក់​។​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដែល​រស្មី​កម្ពុជា​ទទួលបាន​នៅ​ថ្ងៃទី​១៣ ខែឧសភា៕
- Advertisment -

Most Popular