នគរបាល​ស្រុក​ភ្នំស្រុក​ឃាត់​រថយន្ត​ចំន​នួ​៤​គ្រឿង ដឹក​ក​ខ្សាច់​លើស​ទម្ងន់​ឆ្លងកាត់​ផ្លូវ​ជនបទ​, មន្ត្រីខេត្ត​ថា ភ្នាក់ងារ​ភូមិ​យកលុយ​ពី​ឡាន​ឲ្យ​អភិបាលស្រុក​

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: នគរបាល​ស្រុក​ភ្នំស្រុក​បានធ្វើ​ការឃាត់រ​ថ​យន្ត​ចំន​នួ​៤​គ្រឿង​លួច​ដឹក​ដី​និង​ខ្សាច់​លើស​ទម្ងន់​នៅ​ចំណុច​ផ្លូវ​អក្សរ T ផ្លូវបំបែក​ទៅ​ឃុំ​ណាំតៅ​និង​ឃុំ​ស្ពាន​ស្រែង ស្ថិតក្នុង​ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក មក​ធ្វើ​ការអប់រំ​និង​ធ្វើ​កិច្ចសន្យា នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រុក​នៅវេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី ១២​ខែឧសភា ឆ្នាំ ២០២១​។​

​លោក​វរសេនីយ៍ឯក យ៉​ត​សុផល អធិការនគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹងថា​កន្លងមក​មាន​រថ​យន្ត​ដឹកស្រូវ​ឬ​ដីខ្សាច់​ដឹក​លើស​ចំណុះ​ដែលជា​ហេតុ​បង្ក​ឲ្យ​ស្រុត​ខូចខាត​ផ្លូវ​កៅស៊ូ​ដោយ​អន្លើ ពី​ឃុំ​ភ្នំ​ដី​ទៅ ឃុំ​ណាំតៅ​ជាច្រើន​កន្លែង នៅ​ស្រុក​ភ្នំស្រុក​នោះ​។​

​តាម​បទបញ្ជា​របស់ លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ក៏ដូចជា​បទបញ្ជា​រប​ស់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រុក ចុះ​ធ្វើ​ការឃាត់​រថយន្ត​ដឹក​ដីខ្សាច់​លើស​ទម្ងន់​បាន​ចំនួន​៤​គ្រឿង ដើម្បី​ធ្វើការ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​លើក​ទី​១ ដើម្បី​បញ្ឈប់​មិន​ឲ្យ​មាន​ការដឹក​ដីខ្សាច់​លើស​ទម្ងន់​បន្តទៀត​។​

​ប្រសិនបើ​ករណី​មិន​ព្រម​គោរព​តាម​កិច្ចសន្យា​ទេនោះ​ឃាត់​លើក​ទី​២ សមត្ថកិច្ច​នឹងមិន​លើកលែង​ឲ្យ​ឡើយ​គឺ​អនុវត្តតាម​វិធានការ​រដ្ឋបាល​ហើយ​។ លោក​អធិការ​បាន​បញ្ជាក់ថា ម្ចាស់​ថ​យន្ត​ទាំង​៤​គ្រឿង​៖ ១/​ឈ្មោះ ហ៊ុយ កង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ភ្នំ​លៀប ឃុំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ ២/ ឈ្មោះ ជុំ គី ភេទ ប្រុស​អាយុ​៣០​ឆ្នាំ​រស់នៅ​ភូមិ​ទ្រ​យោង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ ៣/​ឈ្មោះ​ព្រំ សុជា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​សន្តិភាព ឃុំ​ទូល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​និង​៤/​ឈ្មោះ​ដឿ​ប ភក្តី ភេទ ប្រុស​អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​រោគ ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំ ស្រុក ខេត្តបន្ទាយមានជ័យ​។​

​ក្នុងពេល​មាន​ករណីនេះ មន្ត្រី​ថ្នាក់ដឹកនាំ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថ្ងៃទី​១៣​ខែឧសភា​ថា ការស្រាវជ្រាវ​និង​តម្រុយ​មួយ​មាន​តម្រុយ​ភ្នាក់ងារ​ភូមិ មន្ត្រីឃុំ​យកលុយ​ពី​ឡាន​ដែល​ដឹកជញ្ជូន​ធុន​ធ្ងន់ លើស​ទម្ងន់​ដែល​ឆ្លងកាត់​ផ្លូវ​ជនបទ (​ក្រាល​កៅស៊ូ បេតុង​និង​គ្រួស​) ឲ្យ​លោក​អភិបាលស្រុក​ភ្នំស្រុក​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleរយៈពេល ១៣៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បានកើត​ឡើង ៩៧៤​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់បាត់​បង់ជីវិត​ចំនួន ៥៥៨​នាក់​និង​របួស​ចំនួន​១៤០៤​នាក់​ក្នុងនោះ​ធ្ងន់​ចំនួន​៨០២​នាក់​។​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដែល​រស្មី​កម្ពុជា​ទទួលបាន​នៅ​ថ្ងៃទី​១៣ ខែឧសភា៕
Next articleនគរបាល​ស្រុក​ភ្នំស្រុក​បានធ្វើ​ការឃាត់រ​ថ​យន្ត​ចំន​នួ​៤​គ្រឿង​លួច​ដឹក​ដី​និង​ខ្សាច់​លើស​ទម្ងន់​នៅ​ចំណុច​ផ្លូវ​អក្សរ T ផ្លូវបំបែក​ទៅ​ឃុំ​ណាំតៅ​និង​ឃុំ​ស្ពាន​ស្រែង ស្ថិតក្នុង​ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក មក​ធ្វើ​ការអប់រំ​និង​ធ្វើ​កិច្ចសន្យា នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រុក​នៅវេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី ១២​ខែឧសភា ឆ្នាំ ២០២១​។​
- Advertisment -

Most Popular