Home ព័ត៌មានសំខាន់ៗ ​អ្នកនាំពាក្យ...

​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​៖​វ៉ាក់សាំង​កាតព្វកិច្ច​សម្រាប់​មន្ត្រីរាជកា​រ​មិនមែនជា​ការរំលោភ​បំពាន​សិទ្ធិ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​នោះទេ​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖លោក ជិន ម៉ា​លីន អនុប្រធាន​និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​លើកឡើងថា​ការកំណត់​វ៉ាក់សាំង​កត​ព្វ​កិច្ច​សម្រាប់​មន្ត្រីរាជការ​និងជា​លក្ខខណ្ឌ​សម្រាប់​ធ្វើជា​មន្ត្រីមិនមែនជា​ការរំលោភ​បំពាន​សិទ្ធិ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​ដូច​ការចោទប្រកាន់​របស់​សង្គម​ស៊ី​វី​ល​មួយចំនួន​ដែល​បានលើកឡើង​នោះទេ ។

​តាមរយៈ​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​នៅ​យប់​ថ្ងៃទី ១៣​ខែឧសភា​នេះ លោក ជិន ម៉ា​លីន បាន​ឆ្លើយតប​ចំពោះ​សំណួរ​របស់​អ្នកសារព័ត៌មាន​ថ្ងៃនេះ​! ដែល​បាន​ចោទសួរ​ថា​តើ​ការកំណត់​វ៉ា​ក់ សាំង​កាតព្វកិច្ច​សម្រាប់​មន្ត្រីរាជកា​រ​និង​ជា​លក្ខខណ្ឌ​សម្រាប់​ធ្វើជា​មន្ត្រី​ជាការ​រំលោភបំពាន​សិទ្ធិ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​ដូច​ការចោទប្រកាន់​របស់​សង្គម​ស៊ី​វី​ល​មួយចំនួន​ដែរឬទេ​?

​លោក ជិន ម៉ា​លីន បានលើកឡើង​ហេតុផល​ចំនួន ៣ មក​ធ្វើការ​ប​ន្យ​ល់​ថា​៖

១.​ផ្អែកលើ​គោលការណ៍​ច្បាប់​សិទ្ធិ​មនុស្សជាតិ​និង​អន្តរជាតិ អាជ្ញាធរ​សាធារណៈ អាច​កំណត់​នូវ​លក្ខខណ្ឌ​មួយចំនួន​បាន​ក្នុងការ​ជ្រើសរើស​មន្ត្រី ដូចជា​លក្ខខណ្ឌ​អាយុ បទពិសោធន៍ សញ្ញាបត្រ ពិរុទ្ធភាព ការចាក់​វ៉ាក់សាំង​ជាដើម​។​ល​។ រួមទាំង​លក្ខខណ្ឌ​ផ្សេងទៀត​ផងដែរ ដែលមាន​ភាពចាំបាច់ និង​ដើម្បី​ធានាបាន​នូវ​គុណភាព ប្រសិទ្ធិភាព និង​សុវត្ថិភាព​របស់ ស្ថាប័ន ដែល​ការកំណត់​នេះ​មិនមែនជា​ការរំលោភបំពាន​សិទ្ធិ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​នោះទេ​ព្រោះថា​វា​ធ្វើឡើង​ដើម្បី​ប្រយោជន៍​សាធារណៈហើយ​ជាពិសេស​លក្ខខណ្ឌ​វ៉ាក់សាំង នេះ​គឺ​ដើម្បី​ទប់ស្កាត់​និង​ប្រយុទ្ធប្រឆាំង​ការឆ្លង​រាលដាល​កូ​វីដ​-១៩ មិនមែន​ដើម្បី​ប្រយោជន៍​ឯកជន​នោះទេ​។​

២.​ប្រសិនបើ​ការកំណត់​លក្ខខណ្ឌ​វ៉ាក់សាំង​កត​ព្វ​កិច្ច​នេះ​ជាការ​រំលោភបំពាន​សិទ្ធិ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​ដូច​សង្គម​ស៊ី​វី​ចោទប្រកាន់​មែន​នោះ​ហេតុអ្វី​ក៏​មិន​លើក​ពី​លក្ខ​ណ្ឌ​ផ្សេង ទៀត​ដូចជា​អាយុ បទពិសោធន៍ និង​សញ្ញាបត្រ ជាដើម​។​ល​។ ថា​ជាការ​រំលោភបំពាន​សិទ្ធិ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​ផងដែរ​ទៅ​ព្រោះថា​អ្នក​ដែល​មិនអាច​បំពេញបាន​លក្ខខណ្ឌ​ទាំង នេះ​មិនអាច​ប្រឡង​ធ្វើជា​មន្ត្រី​បាន​នោះទេ​។​

៣. សិទ្ធិ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​មិនមែន​មានន័យថា​ពលរ​ដ្ឋ​ត្រូវ​ទទួលបាន​នូវ​លក្ខខណ្ឌ​ដូចគ្នា​ទាំងអស់​ពីរ​ដ្ឋ​នៅ​គ្រប់​ករណី​និង​គ្រប់​កាលៈទេសៈ​នោះទេ គឺអាច​មានការ​លើកលែង ហើយ​ដែល​ករណី​លើកលែង​នេះ​ធ្វើឡើង​ក្នុងស្ថានភាព​ចាំបាច់​និង​ដើម្បី​ប្រយោជន៍​សាធារណៈ​ដូចជា​អនីតិជន​មិនអាច​បោះឆ្នោត​បាន​អ្នក​ធ្លាប់​មានទោស​ពីបទ​ឧក្រឹដ្ឋ​មិនត្រូវ​បាន​អនុ ញ្ញាត​ឱ្យធ្វើជា​មន្ត្រីរាជការ​និង​លោកសង្ឃ​មិនអាច​បង្កើត​បក្សនយោបាយ​បានជា​ដើម ។​ល​។ ដែល​ការកំណត់​ទាំងនេះ​មិនមែនជា​ការបំពាន​សិទ្ធិ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​នោះទេ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular