ប្រែ​សម្រួលៈ​វាសនា​៖ គំនូ​របស់​វិចិត្រករ ប៉ាប​ឡូ ពី​កា​សូ ស្តីពី​”​ស្ត្រី​អង្គុយ​ជិត​មាត់​បង្អួច​” (Marie-Therese)​ត្រូវ​គេ​លក់បាន​១០៣,៤​លាន​ដុល្លារ ក្នុង​ការលក់​ដេញថ្លៃ​របស់​ក្រុមហ៊ុន​Christie’s​នៅ​ក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

Christie’s បាន​ប៉ាន់ស្មាន​ពី​ដំបូង​ថា រូបគំនូរ​នេះ​លក់បាន​ត្រឹម​៥៥​លាន​ដុល្លារ​ប៉ុណ្ណោះ​។​

​ការលក់​បាន​ក្នុង​តំលៃ​នេះ​បង្ហាញ​អំពី​ភាពរស់រវើក​និង​រឹងមាំ​នៃ​ទីផ្សារ​សិល្បៈ​ទោះជា​ពិភពលោក​កំពុង​ប្រឈម​ដោះស្រាយ​ជំងឺឆ្លង តែ​ក៏​ដោយសារ​តែ​វា​ជា​ស្នាដៃ​របស់​វិចិត្រករ​ល្បី ប៉ាប​ឡូ ពី​កា​សូ ដែល​បាន​កើត​នៅ​ឆ្នាំ​១៨៨១ និង​ស្លាប់​នៅ​ឆ្នាំ​១៩៧៣​។​

​ការលក់​ដេញថ្លៃ​វត្ថុ​សិល្បៈ​ល្អៗ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រក​ប្រាក់​បាន​៤៨១​លាន​ដុល្លារ ដែល​ជា​សញ្ញា​វិល​មក​រក​ប្រក្រតីភាព​វិញ និង​ថា​ទីផ្សារ​សិល្បៈ​ពិតជា​វិល​មក​កាន់​វិថី​រុងរឿង​ឡើងវិញ នេះ​បើ​តាម​ប្រធាន​Christie​អាម៉េរិក​លោក បុន​នី ប្រេន​ណាន​។​

​រំលឹកថា គំនូរ​ដែល​ពណ៌​អំពី​ស្រី​កំណាន់​វ័យក្មេង​របស់​ពី​កា​សូ​អង្គុយ​សញ្ជឹងគិត​នៅ​មាត់​បង្អួច​(Marie Therese Walter)​នេះ​ត្រូវ​គេ​ទិញ​កាលពី​៨​ឆ្នាំ​មុន​ក្នុង​ការលក់​ដេញថ្លៃ​នៅ​ក្រុង​ឡុង​ដ៍​ក្នុង​​តំលៃ​តែ​៤៤,៨​លាន​ដុល្លារ គឺ​ទាប​ជាង​ការលក់​ចេញ​កាលពី​ម្សិលមិញ​ជាង​ពាក់កណ្តាល​។​

​ស្នាដៃ​ចំនួន​៥​របស់​វិចិត្រអេ​ស្ប៉ាញ​រូប​នេះ​ឥឡូវ​សុទ្ធតែ​មាន​តំលៃ​លើ​១០០​លាន​ដុល្លារ​ឡើង​៕

ប៉ាបឡូ ពីកាសូ និងម៉ារី ថេរេស វ៉ល់ទ័រ ស្រីកំណាន់របស់វិចិត្រករអេស្ប៉ាញ