ដោយ:សរិទ្ធ/កណ្តាល:រដ្ឋបាលខេត្តកណ្តាលនៅថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចបន្តផ្អាកដំណើរការអាជីវកម្ម «ផ្សារបែកចាន» ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល រយៈពេល៧ថ្ងៃ ទៀតដោយគិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងធ្វើការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយឡើងវិញ ឱ្យបានល្អប្រសើរនៅទីតាំងលក់ដូរ៕