ប្រែ​សម្រួលៈ​វាសនា​/​ម៉ានីល​៖ ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត របស់​ហ្វីលីពីន នៅ​ថ្ងៃ​សុក្រ​នេះ បាន​ច្រាន​ចោល​ការអំពាវនាវ​មួយ​របស់​ចិន​អោយ​ដក​នាវា​ចេញពី​តំបន់​មាន​ជម្លោះ​នៅក្នុង​សមុទ្រ​ចិន​​ខាងត្បូង និង​បាន​និយាយថា​លោក​នឹង​មិន​ឳ​ន​ក្បាល​នៅ​ក្រោម​សម្ពាធ​ទេ ទោះជា​វា​ធ្វើ​អោយ​គ្រោះថ្នាក់​ដល់​មិត្តភាព​របស់លោក​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​ដោយ​ចុះ​។​

​ហ្វីលីពីន​បាន​បង្កើន​វត្តមាន​របស់​ខ្លួន​នៅក្នុង​ដែនទឹក​ប្រជែង​គ្នា​ក្នុង​អ្វី​ដែល​ហ្វីលីពីន​អះអាងថា​ជា​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់ខ្លួន រួម​មាន​កោះ​ធី​ទុ នៅ​ជិត​ទីតាំង​យោធា​ចិន​ផង ដោយ​ប្រឈម​មុខ​​នឹង​វត្តមាន​ទូក​នេសាទ​ចិន​រាប់រយ ដែល​ហ្វីលីពីន ជឿ​ថា​គ្រប់គ្រង​ដោយ​ក្រុម​ជីវពល​សមុទ្រ​ចិន​។​

​ការ​ថ្លែង​របស់លោក​ឌុយ​ទែតតាម​ទូរទស្សន៍​កា​លពី​ថ្ងៃ​សុក្រ​នេះ កើត​ឡើង​ក្រោយ​ពី​សម្ពាធ​កាន់តែ​ធ្លាក់​មក​លើ​រូបលោក អោយ​បោះបង់​ចោល​ការ​បន្ត​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធរ​បស់​ជា​មួយ​ចិន​ហើយ​​ងើបឈរ​ប្រឆាំងនឹង​អ្វី​ដែល​ពួក​មេៗ​យោធា​របស់​លោក​អះអាងថា ការបង្ក​រឿង​យ៉ាង​ច្បាស់ក្រឡែត​។​

​លោក​បាន​និយាយថា “​យើង​មាន​ជំហរ​មួយ​នៅទីនេះ ហើយ​ខ្ញុំ​ចង់​និយាយ​វា​នៅ​ទីនេះ​ជា​ថ្មី​ទៀត​ថា នាវា​របស់​យើង​នៅ​ទីនោះ​…​យើង​នឹង​មិន​ដក​ពួកវា​ចេញ​មួយ​មី​លី​ម៉ែត្រ​ទេ​”​។​

​ចិន​កាលពី​ខែ​មុន នៅក្នុង​ការឆ្លើយតប​នឹង​សមយុទ្ធ​កងទ័ព​ម៉ា​រី​ន​ដ៏​កម្រ​របស់​ហ្វីលីពីន​បាន​និយាយថា ហ្វីលីពីន ត្រូវតែ​”​បញ្ឈប់​អំពី​ធ្វើអោយ​ស្មុគស្មាញ​សភាពការណ៍ និង​បង្កើន​ជម្លោះ​” តែ​លោក​ឌុយ​ទែត​​បាន​និយាយ​នៅថ្ងៃនេះ​ថា​”​ខ្ញុំ​អត់​ចង់​មាន​ជម្លោះ​ជាមួយ​ទេ ខ្ញុំ​អត់​ចង់​មាន​បញ្ហា​។​ខ្ញុំ​គោរព​ជំហរ​របស់​អ្នក និង​អ្នក​គោរព​ខ្ញុំ​។​តែ​យើង​នឹង​មិន​ឈាន​ទៅ​ធ្វើ​សង្គ្រាម​ទេ​។​ខ្ញុំ​មិន​ដកថយ​ទេ​ទោះ​ជា​អ្នក​សម្លាប់​ខ្ញុំ​។​​មិត្តភាព​របស់​យើង​នឹង​ចប់​នៅទីនេះ​”៕

​យោធា​ហ្វីលីពីន ប្រឈម​នឹង​នាវា​និងទូកនេសាទចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​