ដោយៈសុផល/ភ្នំពេញ៖សេចក្តីជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩នារសៀលថ្ងៃទី១៤ខែឧសភាឆ្នាំ២០២១នេះ បានឱ្យដឹងថា៖ជនជាតិចិន ចំនួន ២នាក់ ដែលស្នាក់នៅ សណ្ឋាគារ LAVANYA Boutique Hotel មានទីតាំងស្ថិតនៅផ្ទះលេខ ១៦ ផ្លូវ១៣៦ កែងផ្លូវ៤៩ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ត្រូវបានរកឃើញ វិជ្ជមាន កូវីដ១៩ ។ដូច្នេះប្រជាពលរដ្ឋ រត់កង់បីដែលធ្លាប់បានដឹក និងប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយ ជនជាតិចិន ចំនួន ២នាក់ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២១សូមទៅធ្វើតេស្ដ និងដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ជាមួយអ្នកជំងឺទាំង២នាក់។

ដោយឡែក នៅសាខាក្រុមហ៊ុន ZTO ដែលមានទីតាំងនៅផ្ទះលេខ២០ ផ្លូវលេខ៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ អ្នកជំងឺកូវីដ១៩ បានទៅកាន់ទីតាំងនេះ
ចន្លោះចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២១។មានអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល នៅក្នុងក្រុមហ៊ុនចំនួន ១៧នាក់ តែមិនទាន់បានទៅយកសំណាកនៅឡើយទេ។

ចំណែកមន្ទីរសម្រាកព្យាបាល អប្សរាភ្នំពេញ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ ៧មករាមានអ្នកជំងឺកូវីដ១៩ បានទៅទទួលការព្យាបាល នៅទីតាំងនេះ។មានអ្នកប៉ះពាល់ផ្ទាល់ចំនួន ២នាក់ និងអ្នកប៉ះពាល់ប្រយោលចំនួន ៤ នាក់ តែមិនទាន់បានទៅយកសំណាកនៅឡើយទេ។អ្នកពាក់ព័ន្ធចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១កន្លងទៅអ្នកជំងឺកូវីដ១៩ បានទៅចាក់វ៉ាកសាំងដូសទី ១នៅវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ដែលមានទីតាំងស្ថិតនៅ ផ្លូវហាណូយ ខណ្ឌសែនសុខ។

រីឯ ហាងកាហ្វេ អាម៉ាហ្សូន សាខាផ្សារថ្មី (ក្បែរបេនឡានសូរិយា) ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញគ៏មានពាក់ព័ន្ធនឹងករណីកូវីដដែរគឺចន្លោះពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ ជាបុគ្គលិកធ្វើការខាងផ្នែកឆុងកាហ្វេ នៅទីតាំងនេះ៕srn