​ប្រែ​សម្រួលៈ​វាសនា​/​ហ្គូ​វ៉ា​ហា​ទី​៖​ដំរីព្រៃ​មួយ​ហ្វូង​ចំនួន​១៨​ក្បាល​ត្រូវបាន​ប្រទះ​ឃើញ​ងាប់​នៅក្នុង​រដ្ឋ​អា​សាម​របស់​ឥណ្ឌា​ភាគ​ខាងកើត ដោយ​ទំនងជា​ត្រូវ​រន្ទះបាញ់ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​ពួក​មន្ត្រី​​កាលពី​ថ្ងៃ​សុក្រ​ទី​១៤​ឧសភា​។​

​អ្នកស្រុក​បាន​ប្រទះឃើញ​ដំរី​ពេញវ័យ​១៤​ក្បាល​ងាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​៤​ក្បាល​ទៀត​ត្រូវបាន​ប្រទះឃើញ​ងាប់​រាយប៉ាយ​នៅ​ជើងភ្នំ​នៃ​រដ្ឋ​អា​សាម​។​

​នៅ​ថ្ងៃ​សុក្រ រដ្ឋាភិបាល​រដ្ឋ​អា​សាម​បាន​បញ្ជា​អោយ​មាន​ការស៊ើបអង្កេត​កំរិត​ខ្ពស់​មួយ​ចំពោះ​ឧបទ្ទវហេតុ​នេះ ហើយ​របាយការណ៍​ជំហាន​ដំបូង​បង្ហាញ​ថា​ពួក​វា​ងាប់​ដោយសារ​រន្ទះបាញ់ ទោះជា​យ៉ាងណា​ត្រូវ​​ធ្វើការ​ពិនិត្យ​សាកសព​ដំរី​ថែមទៀត ដើម្បី​រក​មូលហេតុ​ផ្សេង​ទៀត​ដូច​ជា​ការបំពុកល​ឬ​ងាប់​ដោយសារ​ជំងឺ​៕

​អ្នកស្រុក​បាន​និយាយថា​ដំរី​ទាំងនេះ​ទំនង​ជា​ងាប់​ដោយ​រន្ទះបាញ់​កាលពី​យប់​ថ្ងៃ​ពុធ​