ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​នៅក្នុង​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ របស់​សម្តេច​នៅថ្ងៃនេះ​ថា​៖​ក្នុង​យុទ្ធសាស្ត្រ​ពន្លត់ភ្លើង​ល្អ​ជាង​អង្គុយ​បក់ផ្សែង​យើង​គ្មាន​ជម្រើស​ណា​អោយ​ល្អ​ជាង​ការខិតខំ​ស្វែងរក​វ៉ាក់សាំង​ចាក់​ជូន​ប្រជាជន​យើង​នោះទេ​។​

​នៅក្នុង​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​នា​ថ្ងៃទី ១៤ ខែឧសភា​ព​នេះ សម្តេច​ទេ​ជោ ហ៊ុន សែន​បាន​លើកឡើងថា​៖«​ក្នុង​យុទ្ធសាស្ត្រ​ពន្លត់ភ្លើង​ល្អ​ជាង​អង្គុយ​បក់ផ្សែង​យើង​គ្មាន​ជម្រើស​ណា​ឲ្យ ល្អ​ជាង​ការខិតខំ​ស្វែងរក​វ៉ាក់សាំង​ចាក់​ជូន​ប្រជា ជន​យើង​នោះទេ ។ ការឆ្លង​ក្នុង​សហគមន៍​ម្តង​ហើយ​ម្តងទៀត​នៅ​ស្ទើរ​គ្រប់​ប្រទេស​តម្រូវអោយ​យើង​ខិតខំ​រក​វិធី​ទប់ស្កាត់​ការឆ្លង​និង ការបាត់​បង់ជីវិត​ប្រជាជន​យើង​តាមរយៈ​ការចាក់​វ៉ាក់សាំង »​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តទៀតថា​៖« ក្នុងចំណោម​ប្រជាជន​ទាំងចាស់ទាំងក្មេង​១៦​លាន​នាក់មាន​ប្រជា ជន​ដែលមាន​អាយ​១៨​ឆ្នាំ​ឡើង​ដែល​នឹងត្រូវ​ចាក់​វ៉ាក់សាំង​តែ​១០ លាន​នាក់​ប៉ុណ្ណោះ​ដែល​ថ្ងៃនេះ​យើង​ចាក់​បាន​២​លាន​នាក់​ស្មើនឹង​២០​ភាគរយ​រួចទៅហើយ​។ ការចាក់​វ៉ាក់សាំង​នេះ​យើង​ក៍​បាននិងកំពុង​អនុវត្ត​យុទ្ធសាស្ត្រ​ផ្កា​រីក​គឺ​ចាក់​ពី​ក្នុង​ចេញ​ក្រៅ គឺ​ចា​ក់នៅ​រាជធានី​ភ្នំពេញ​ដែលមាន​មនុស្ស​រស់នៅ​កុះករ​ជាមុន​បន្ទាប់​ទៅនឹង​ចេញទៅ​បណ្តា​ខេត្ត​ទៅតាម​លំដាប់​អាទិភាព​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា​សូម​បងប្អូន​កុំ​បារម្ភ​រាជរដ្ឋាភិបាល​នឹង​ចាក់​ជូន​គ្រប់ៗ​គ្នា​គ្រាន់តែ​មុន​និង​ក្រោយ​ប៉ុណ្ណោះ ។​

​នៅក្នុង​សារ​ក្នុង​ហ្វេ​ស​បុក​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​ពី​អ្នក​ដែល​បាន​ចាក់​វ៉ា​ក់សាង​លើក​ទី​១ និង អ្នក​ត្រូវ​រង្វាន់ ១០​លាន​រៀល​ជា​យុវជន​ដែល​ចាក់​វ៉ាក់សាំង​ទី​១ លាន និង កម្មការិនី​ម្នាក់ទៀត​ដែល​បាន​ត្រូវ​រង្វាន់ ១០ លាន​រៀល ជា​អ្នក​ចាក់​វា់ក់​សាំង​ទី​២​លាន ។​

​សម្តេច​តេ​ជោ​បានសរសេរថា​៖«​បន្ទាប់ពី​ការចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ថ្ងៃ​១០​ខែកុម្ភៈ​២០២១ ដែល​ម្ជុល​ទី​១​បាន​ទៅ ហ៊ុន ម៉ា​ណែ​ត​។​ថ្ងៃ​១១ ខែមេសា​២០២១​យើង​បាន​រកឃើញ​មនុស្ស ទី ១ លាន​ដែល​បាន​ចាក់​វ៉ាក់សាំង​ដែល​បាន​ទៅ​ក្មួយ ប៉ាន់ សុវណ្ណ​រិ​ទ្ធិ ដែល​ទទួលបាន​រង្វាន់ ១០ លាន​រៀល​ផងដែរ​។​ថ្ងៃនេះ​១៤ ខែឧសភា ២០២១ យើង​រកឃើញ​មនុស្ស ទី​២​លាន ដែល​បាន​ទៅ​ក្មួយ​ស្រី ទិ​ត ចិន្តា អាយុ​២៣​ឆ្នាំ​ជា​កម្មការិនី​រោងចក្រ​ដែល​នឹង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ចំនួន​ទឹកប្រាក់​១០ លាន​រៀល​ទៀត​។​សូម​ក្មួយ​ស្រី ទិ​ត ចិន្តា ទទួលយក រង្វាន់​ពី​លោកជំទាវ ឱ វណ្ណឌី​ន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​លើ​ការចាក់​វ៉ាក់សាំង​» ៕