ដោយ៖តារារិទ្ធ/ព្រៃវែង៖នៅព្រឹកថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២១ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងលោកជំទាវបានអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារមណ្ឌលសុខភាពដែលស្ថិតនៅបរិវេនសាលាឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង រួមជាមួយសមិទ្ធផលថ្មីជាច្រើនទៀតដែលមានតម្លៃប្រមាណជា ១៧ ម៉ឺនដុល្លារងាមេរិក ។
ក្នុងឱកាសនោះលោក សឿង សុជាតិ អភិបាលស្រុកកំចាយមារបានឲ្យដឹងថា៖ កាលដើមឡើយមណ្ឌលសុខភាពឃុំជាចមានទីតាំងស្ថិនៅភូមិទួលសង្កែរបណ្តោយ នឹងមានសភាព តូចចង្អៀតទីតាំងមិននៅចំចំណុចកណ្តាលរបស់ឃុំនោះទេដែលធ្វើអោយប្រជាពលរដ្ឋមួយចំនួនមានការលំបាកក្នុងការទៅទទួលសេវាសុខភាព ជាពិសេសប្រជាពលរដ្ឋដែលរស់នៅ ប៉ែកខាងជើងមួយផ្នែកនៃឃុំជាច នៅឆ្ងាយបានទៅទទួលសេវាសុខភាពនៅឃុំដូនតី ស្រុកពញាក្រែកដែលមានទីតាំងជិតជាង ។ ដោយមើលឃើញពីការលំបាកនិងដោយមានការ គោរពស្នើសុំពីបងប្អូនប្រជាពលរដ្ឋក្នុងឃុំជាច លោក វង សូត និងលោកជំទាវ បានសាងសង់អគារមណ្ឌលសុខភាពថ្មីយ៉ាងល្អប្រណិតដែលមានទីតាំងនៅភូមិជាចលិច លើផ្ទៃដីទិញ ថ្មីទំហំ ៣.០០០ ម៉ែត្រការ៉េ បំពាក់ដោយសម្ភារៈបរិក្ខាពេទ្យនិងឧបករណ៏ទំនើបដើម្បីបំរើសេវាជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ ។
ថ្លែងនៅក្នុងឱកាសនោះដែរលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា បានមានប្រសាសន៍ថាសមិទ្ធផលថ្មីនេះអាចចាត់ទុកជាសមិទ្ធផលប្រវត្តិសាស្ត្រ ថ្មីមួយរបស់អ្នកឃុំជាច ព្រោះតាំងពីដើមរៀង មកយើងមិនដែលមានមណ្ឌលសុខភាពល្អស្អាត ប្រកបដោយស្តង់ដារបែបនេះទេដូចនេះត្រូវខិតខំថែរក្សាវាឲ្យបានល្អព្រោះវាជាសម្បត្តិ រួមរបស់បងប្អូនសម្រាប់ប្រើប្រាស់បម្រើសេវាសុខភាព ។ ជាមួយគ្នានេះលោករដ្ឋមន្ត្រីក៏បានណែនាំដល់ក្រុមគ្រូពេទ្យទាំងអស់ដែលប្រចាំការនៅមណ្ឌលសុខភាពនេះត្រូវយលកចិត្តទុកដាក់ផ្តល់សេវាព្យាបាលជូនប្រជាពលរដ្ឋឲ្យអស់លទ្ធភាព ជាពិសេសទៀតគឺត្រូវខិតខំបង្កើនសមត្តភាបនិងចំណេះដឹងរបស់ខ្លួន ដើម្បីប្រើប្រាស់នូវឧបករណ៍ពេទ្យទំនើបក្នុងការ ជួយព្យាបាលប្រជាពលរដ្ឋ ។
សូមបញ្ជាក់សមិទ្ធផលដែលត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាសើនោពេលនេះរួមមាន ៖ ១.អគារមណ្ឌលសុខភាពឃុំ ១ខ្នងសាងសង់ពីបេងតុងដំបូលឆ្អឹងដែក ប្រក់ក្បឿងថៃ នៅក្នុង អគារមាន ៨បន្ទប់ នឹងបន្ទប់ទឹក ៤ ចែកចេញជាបន្ទប់សំរាល,បន្ទប់ថែទាំក្រោយសំរាល,បន្ទប់អេកូសាស្ត្រ, បន្ទប់យាមប្រចាំការ, បន្ទប់ឳសថ, បន្ទប់ពិគ្រោះជម្ងឺមនុស្សធំ និងកុមារ ,បន្ទប់ពិនិត្យផ្ទៃពោះនិងពន្យាកំណើតនិង បន្ទប់ផ្ដល់ថ្នាំបង្ការ ។គ្រប់បន្ទប់ទាំងអស់ត្រូវបានរចនាប្លង់និងទំហំបន្ទប់តាមស្តង់ដារបស់ក្រសួងសុខាភិបាល និងបានបំពាក់សម្ភារៈម៉ាស៊ីនអេកូសាស្ត្របរិក្ខាពេទ្យគ្រប់គ្រាន់ ។ ២.អាគារឃ្លាំង១ខ្នងធ្វើអំពីបេតុងប្រក់សង្ខសីមាន២បន្ទប់និងបន្ទប់ទឹកក្រៅចំនួន២បន្ទប់ទៀតសម្រាប់ប្រជាពលប្រើប្រាស់ពេលជូនអ្នកជម្ងឺមក សំរាកព្យាបាល។៣.ក្លោងទ្វារមណ្ឌលសុខភាពឃុំធ្វើអំពីបេ តុងប្រក់ក្បឿងស្រការនាគ ។៤.ចាក់សាបឆ្អឹងដែក១០លីជុំវិញទីធ្លារបរិវេណសាលាឃុំ មណ្ឌលសុខភាព ប៉ុស្តិ៍នគរ បាល រដ្ឋបាល និង ខាងមុខរបងរហូតដល់ផ្លូវកៅស៊ូចំនួន១.៨១៥ ម២ ។ ៥.ធ្វើសួនច្បារនិងដាំស្មៅក្នងសួនខាងមុខមណ្ឌលសុខភាពឃុំចំនួន ៧០០ម៉ែត្រការ៉េ។ផ្ដល់រថយន្តពេទ្យ១គ្រឿង និងបំពាក់គ្រឿងបរិក្ខាពេទ្យ១ កំប្លេក្នុងរថយន្ត ។ ៦.រោងដាក់រថយន្តចំនួន ២កន្លែង ផ្ទះបាយ១កន្លែង។៨.ទិញដីបន្ថែមទំហំ១.៣០០ម៉ែត្រការ៉េនិងចាក់ដីបំពេញចំនួន១.៣៤៥ ម៉ែត្រ និងធ្វើរបងថ្មព័ទ្ធជុំវិញប្រវែង ៧៥ម៉ែត្រ កំពស់២,៣ ម៉ែត្រ។
ក្នុងនោះឱកាសនោះ លោករដ្ឋមន្ត្រី វង សូត និងលោកជំទាវ ក៏បានឧបត្ថម្ភថវិកាសម្រាប់ប្រើប្រាស់ដើម្បីបង្ការទប់ស្កាត់នៃជំងឺកូវីដ១៩ ចំនួន១០ លានរៀលជូនសាលាស្រុកកំចាយ មារឧបត្ថម្ភដល់មណ្ឌលសុខភាពចំនួន ៣ លានរៀល, ប៉ុស្តិ៍នគរបាលចំនួន ២ លានរៀល ,ឧបត្ថម្ភឃុំជាច ៥ លានរៀលនឹងចេញថ្លៃកាត់ខោអាវដល់ប្រជាការពារភូមិនិងថវិកាចំនួន ១៩.៦០០.០០០រៀលនិងអាយកូមចំនួន ៦០ គ្រឿងឧបត្ថម្ភដល់សាលារៀន ៨លានរៀលនិងបានឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមនៅក្នុងម្នាក់ៗទទួលបាន ម៉ាស អាកុល ក្រមា និងថវិកា ៥ ម៉ឺនរៀល៕