ដោយ: ប.ជ័យ / បន្ទាយមានជ័យ: ស្ទើររាល់ថ្ងៃ ការចែកអំណោយស្បៀងអាហារដល់ពលរដ្ឋក្រីក្រ ពលរដ្ឋមានជីវភឆពលំបាកខ្វះខាត ចាស់ជរា ជនពិការ ជនគ្មានទីពឹងដែលរស់នៅក្នុងតំបន់បិទខ្ទប់ និងពលរដ្ឋរងផលបំះពាល់ពីការរីករាលដាលជម្ងឺកូវីដ ១៩ នៅក្រុងប៉ោយប៉ែតនិងនៅស្រុកក្រុងនានាក្នុងខេត្តបន្ទាយមានជ័យ។
លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងក្រុមការងារកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានបន្តចែកអំណោយស្បៀងអាហារដ៍ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ ក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ អំណោយមានស្បៀងអាហារមានអង្ករ ទឹកស៊ីអ៊ីវ មី និងត្រីខ។
លោកបានបន្តថា ៖ វាជាការជួយដោះស្រាយការទទួលទានមួយគ្រាដ៍លំបាក ។ប៉ុន្តែយើងកុំភ្លេច ត្រូវតែចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ កាត់ផ្តាច់ការរីករាលនៃជំងឺកូវីដ១៩៕