ដោយៈតារារិទ្ធ/ភ្នំពេញៈអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ គ.វ.ក-១៩ សហការជាមួយអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួងការពារជាតិ បានរកឃេីញអ្នកចាក់វ៉ាក់សាំងទី២លាននាក់ គឺស្រ្តីឈ្មោះ ទិត ចិន្តា អាយុ ២៣ឆ្នាំ មានស្វាមីឈ្មោះ សៀន ពិសិដ្ឋ ជាជាងពិដាន។បច្ចុប្បន្នស្នាក់នៅម្តុំទួលពង្រ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ដោយជួលបន្ទប់នៅគ្នា ៣នាក់ (សាមីខ្លួន ស្វាមី និងប្អូនប្រុសថ្លៃ ជាជាងពិដាន)។នាងមានមុខរបរជាកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ លី ឌីស្តារ នៅម្តុំព្រៃស។ នាងពុំទាន់មានកូន។នាងមាន។ស្រុកកំណេីតនៅ ភូមិអណ្តូង ឃុំជេីងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។
នារសៀលនៃថ្ងៃដដែលនេះដែរ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមាន ៖
សាច់ប្រាក់ចំនួន ១0 លានរៀល អង្ករ ១០០ គីឡូក្រាម ទឹកត្រី ២ យូរ និងទឹកស៊ីអីវ ២ យូរ
មីម៉ាម៉ា ១ កេសធំ (៦ កេសតូច) ប្រេងឆា ២លីត្រ និង ស្កសរ ២ កញ្ចប់(២ គីឡូក្រាម) និងត្រីខកំប៉ុង ចំនួនមួយកេះធំ (៦ យួរ) និងទឹកសុទ្ធ ២កេះប្រគល់ជូនស្ត្រី ទិត ចិន្តា ខាងលេី ដោយផ្ទាល់ រួចរាល់ហេីយ។
គួររំលឹកដែរថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានរកឃេីញអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងទី១លាន គឺលោក ប៉ាន់ សុវណ្ណរិទ្ធិ អាយុ ៣៦ឆ្នាំ មានទីលំនៅ ផ្ទះល្វែងលេខ២ ព្រែកព្រីង២ សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។ មានមុខរបរ: លក់ដូរតាមហាងបានទៅចាក់វ៉ាក់សាំងនៅ សាលាសន្ធរម៉ុក សង្កាត់ទឹកល្អក់១ រាជធានីភ្នំពេញ។មានភរិយា ជាស្ត្រីមេផ្ទះ និងមានកូន ៣នាក់ (ស្រី១ ប្រុស ២)។
នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បាននាំយកថវិកាចំនួន ៥លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩ ទីមួយលាន តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
បន្ថែមលេីនេះ នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បាននាំថវិកាចំនួន ៥លានរៀល និងគ្រឿងឧបភោគ បរិភោគ មួយចំនួនមានដូចជាសាច់ប្រាក់ចំនួន ៥លានរៀល បន្ថែមលេីប្រាក់ដែលបានប្រគល់លេីកមុនរួចហេីយ បង្រ្គប់ចំនួន ១០លានរៀល អង្ក ១០០ គីឡូក្រាមទឹកត្រី ២ យួរ និងទឹកសីអីវ ២ យួរ មីម៉ាម៉ា ១កេសធំ (៦កេសតូច) ប្រេងឆា ២លីត្រ និងស្កសរ ២ កញ្ចប់និងត្រីខកំប៉ុង ០១កេះធំ (៦យួរ) និងទឹកសុទ្ធ ២កេះប្រគល់ជូនបុរសទី១លានខាងលេី រួចរាល់ហេីយដែរ។
អ្នកចាក់វ៉ាក់សាំងទី១លាន និងទី២លាន ខាងលេី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតប្រកបដោយក្តីរំភេីបឥតឧបមា និងការដឹងគុណមិនអាចបំភ្លេចបានឡេីយនូវគុណូបការ:ដ៏ថ្លៃថ្លាជាទីបំផុតជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលមិនត្រឹមតែផ្តល់វ៉ាក់សាំងដល់ពួកគាត់ និងប្រជាជនជាង២លានរួចមកហេីយនេះទេ គឺថែមទាំងផ្តល់នូវអំណោយទី១លាន និងទី២លាន ដ៏ច្រេីនសន្ធឹកសន្ធាប់ ប្រគល់ដល់ពួកគាត់នាពេលនេះ។
(ព័ត៍មានទទួលបានពីក្រុមការងារ គ.វ.ក-១៩)