ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នឹងពិនិត្យព្យាបាល និងបន្ដសុពលភាពលិខិតឆ្លងដែនជូនប្រជាពលរដ្ឋខ្មែរ ដោយឥតគិតថ្លៃ

1728
ចែករម្លែក
  • 5
    Shares

ដោយ៖រ៉ាម៉ន
ប្រទេសកូរ៉េ ៖ ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េបានប្រកាសថា៖នៅថៃ្ងអាទិត្យ ទី១៣ ខែ ឧសភា ឆ្នាំ២០១៨ ចាប់ពីម៉ោង ១៣រសៀល ដល់ម៉ោង ១៧រសៀលខាងមុខនេះស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េនឹងធ្វើការពិនិត្យព្យាបាលនិងបន្ដសុពលភាពលិខិតឆ្លងដែនជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ ។
បើយោងតាម សេចក្ដីជូនដំណឹងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដែលសារព័ត៌មានយើងទទួលបាននៅព្រឹកថ្ងៃទី០៩ ឧសភានេះ ដែលក្នុងសេចក្ដីជូនដំណឹងនោះបានបញ្ជាក់ថា ដើម្បីកាត់បន្ថយការចំណាយ និងពេលវេលារបស់ប្រជាពលរដ្ឋ ព្រមទាំងការអនុវត្តយន្ដការបង្ខិតការផ្ដល់សេវាឱ្យកៀកជិតមូលដ្ឋាន ក៏ដូចជាការលើកកម្ពស់សុខមាលភាព ឆ្លើយតបនឹងសំណូមពរ ការពារទប់ស្កាត់នូវហានិភ័យផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរយើង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មានកិត្តិយស សូមជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ ជាពិសេសនៅខេត្តជេជូ បានជ្រាបថា៖ស្ថានឯកអគ្គរាជទូតបានសហការជាមួយមូលនិធិគាំពារសុខភាពកូរ៉េ-អន្ដរជាតិ(KOFIH)និងសហគមន៍ខ្មែរនៅខេត្តជេជូបានរៀបចំកម្មវិធីដូចតទៅ៖ទី១-កម្មវិធីបន្ដសុពលភាពលិខិតឆ្លងដែនជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃទី២-កម្មវិធីពិនិត្យព្យាបាល សុខភាពទូទៅ ពិនិត្យបេះដូង និងថតX-Ray ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។
ក្នុងកាលបរិច្ឆេទនៃពិធីនេះនឹងធ្វើឡើងនៅ ថៃ្ងអាទិត្យ ទី១៣ ខែ ឧសភា ឆ្នាំ២០១៨ ចាប់ពីម៉ោង ១៣:០០រសៀល ដល់ម៉ោង ១៧:០០ រសៀល ដោយភ្ជាប់មកជាមួយនូវលិខិតឆ្លងដែន និងរូបថត(៤x៦) ០១សន្លឹក៕