ចូ​សេ ម៉ូ​រី​ញ៉ូ : ពិចារណា​ដាក់​ឲ្យ រ៉ូ​ម៉េ​លូ លូ​កា​គុ និង ម៉ា​គូស រ៉ា​ហ្វ័​ដ លេង​ជា​ដៃគូ​

1228
ចែករម្លែក

លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បានបង្ហាញ​ពី​ផែនការ​បង្កើត​ទម្រង់​ប្រយុទ្ធ​ថ្មី​មួយ​នៅ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ដោយ​ដាក់​ឲ្យ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) លេង​ជា​ដៃគូ​ជាមួយ ម៉ា​គូស រ៉ា​ហ្វ័​ដ (Marcus Rashford) នៅ តំបន់​ប្រយុទ្ធ​។​
​ ​
​គ្រូបង្វឹក​រូបនេះ​តាមមើល​ការបង្ហាញ​សមត្ថភាព​របស់ លូ​កា​គុ អំឡុង​ការប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ លើកដំបូង​របស់​ក្រុម​បិសាច​ក្រហម ដោយ​យកឈ្នះ​ក្រុម LA Galaxy ៥-២ ។ លូ​កា​គុ ពាក់​ស្លាក​លេខ​៩ ប្តូរ​ចូល​លេង​នៅ​តង់​ទី​២ ។ លូ​កា​គុ សប្បាយចិត្ត​មែនទែន​ជាមួយនឹង​ការបង្ហាញ​មុខ​លើកដំបូង បន្ទាប់ពី សម្រេច​កិច្ចព្រមព្រៀង​៧៥​លាន​ផោន​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ បាន​និយាយថា “​គាត់​មិនបាន​រក​គ្រាប់​បាល់​ទេ ប៉ុន្តែ​គាត់​លេង​ល្អ​ជាង​អ្នក​ដែល​រកបាន គ្រាប់​បាល់​ទៅទៀត​។ លូ​កា​គុ គ្រប់គ្រង​បាល់​បាន ល្អ ផ្លាស់​ទី​បានល្អ មិន​អាត្មានិយម លេង​ជា​ក្រុម មិន​ងាយ​របូត​បាល់​ទេ​និង​វាយ បក​លឿនៗ​។​
​ ​
​ទោះបីជា​យ៉ាងណាក៏ដោយ ស្របពេល លូ​កា​គុ ពេញ​ចិត្តនឹង​អ្នកចាត់ការ​ថ្មី ម៉ា​គូស រ៉ា​ហ្វ័​ដ ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​អ្នកគាំទ្រ​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា កីឡាករ​អង់គ្លេស រូបនេះ​រកបាន​២​គ្រាប់​ម្នាក់ឯង​ហើយ​លោក ម៉ូ​រី​ញ៉ូ ត្រៀម​ដាក់​ឲ្យ លូ​កា​គុ លេង​ជា​ដៃគូ​ជាមួយ រ៉ា​ហ្វ័​ដ​៕ ​ប្រែ​សម្រួល​:​ពិសិដ្ឋ​

​ចំណងជើង​រូប​: លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho), រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) និង ម៉ា​គូស រ៉ា​ហ្វ័​ដ (Marcus Rashford)

ទីតាំងផ្សាយពាណិជ្ជកម្ម