Home ព័ត៌មានជាតិ សន្តិសុខ ខ្យល់កន្ត្រាក...

ខ្យល់កន្ត្រាក់បង្កខូចខាតផ្ទះមួយចំនួនទៀតនៅឃុំបន្ទាយឆ្មារ, រន្ទះបាញ់ស្លាប់ម្នាក់

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈខ្យល់កន្ត្រាក់បង្កខូចចាតផ្ទះប្រាំខ្នងទៀតនៅឃុំបន្ទាយឆ្មារ, រន្ទះបាញ់ស្លាប់ម្នាក់ កាលពីល្ងាចថ្ងៃទី១៥ខែឧសភាម្សិលមិញ។

លោកហេង សុភ័ក្ត្រមេឃុំបន្ទាយឆ្មារបានប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី១៦ខែឧសភាថាខ្យល់កន្ត្រាក់ក្នុងពេលមានភ្លៀង ធ្លាក់នោះ កើតឡើងនៅភូមិបន្ទាយឆ្មារជើងឃុំបន្ទាយឆ្មារ បង្កឱ្យខូចខាតផ្ទះប្រាំខ្នង ក្នុងនោះផ្ទះប្រក់ស័ង្កសីបីខ្នង អស់ស័ង្កសីប្រហែល១៦០សន្លឹក ។ផ្ទះប្រក់ក្បឿងពីរខ្នង អស់ក្បឿងរាប់រយសន្លឹក។ អំឡុងពេលតំណាលគ្នានោះដែរ មានរន្ទះបាញ់នៅក្នុងអាងបារាយណ៍មេបុណ្យបង្កស្លាប់ពលរដ្ឋម្នាក់ឈ្មោះពាច ស្មៀយភេទប្រុសអាយុ៥២ឆ្នាំ ពេលកំពុងឃ្វាលក្របី ។ជនរងគ្រោះមានលំនៅភូមិបន្ទាយឆ្មារជើងដែរ។

បន្ទាប់ពីមានគ្រោះធម្មជាតិនោះ គេឃើញមានមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងចម្រុះដែលដឹកនាំដោយ លោកគឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការហារខេត្តចុះមូលដ្ឋានស្រុកថ្នពួក លោកអែម សុខា អភិបាល លោកយង់ យឺន អភិបាលរងនៃស្រុកថ្មពួក លោកមេឃុំ សមាជិក មេភូមិបានចុះពិនិត្យរំលែកទុក្ខ លំបាកដោយបានរៀបចំសម្រួលទីជម្រកនិងជួយអន្តរាគមន៍ជួសជុលផ្ទះឡើងវិញ និងចូលរួម បុណ្យសពដែរ ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleLeicester​បំបាក់​Chelsea​ហើយ​ដណ្តើម​បាន​តំណែង​ជើងឯក​FA Cup​ជា​លើកដំបូង​
Next articleមេឃុំបន្ទាយឆ្មារបានប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី១៦ខែឧសភាថាខ្យល់កន្ត្រាក់ក្នុងពេលមានភ្លៀង ធ្លាក់នោះ កើតឡើងនៅភូមិបន្ទាយឆ្មារជើងឃុំបន្ទាយឆ្មារ បង្កឱ្យខូចខាតផ្ទះប្រាំខ្នង ក្នុងនោះផ្ទះប្រក់ស័ង្កសីបីខ្នង អស់ស័ង្កសីប្រហែល១៦០សន្លឹក ។ផ្ទះប្រក់ក្បឿងពីរខ្នង អស់ក្បឿងរាប់រយសន្លឹក។ អំឡុងពេលតំណាលគ្នានោះដែរ មានរន្ទះបាញ់នៅក្នុងអាងបារាយណ៍មេបុណ្យបង្កស្លាប់ពលរដ្ឋម្នាក់ឈ្មោះពាច ស្មៀយភេទប្រុសអាយុ៥២ឆ្នាំ ពេលកំពុងឃ្វាលក្របី ។ជនរងគ្រោះមានលំនៅភូមិបន្ទាយឆ្មារជើងដែរ។
- Advertisment -

Most Popular