Home ព័ត៌មានសំខាន់ៗ រថយន្តបុក​ម៉ូ...

រថយន្តបុក​ម៉ូតូ​នៅ​ស្រុក​ពញាក្រែក​:​ស្លាប់​ម្នាក់​និង​របួស​ម្នាក់​

ដោយ​: គង់​ហេង​/ ត្បូងឃ្មុំ​: រថយន្ត​មួយគ្រឿង​បាន​ប្រើប្រាស់​ល្បឿន​លឿន​បាន​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​កំពុង​ជិះ​ឌុប គ្នា​បណ្តាលឱ្យ​បុរស​ជា​ប្តី​ម្នាក់​ស្លាប់​នៅនឹងកន្លែង​។​ចំណែក​ប្រពន្ធ​ដែល​រួម​ដំណើរ​ជាមួយ​បាន​របួសធ្ងន់​។​ករណីនេះ​កើតឡើង​នៅលើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ ស្ថិតក្នុង​ភូមិ​ឬ​ស្សី​ជួរ ឃុំ​កក់ ស្រុក​ពញាក្រែក​នា​ល្ងាច​ថ្ងៃទី ១៥ ឧសភា​។​ចំណែក​អ្នកបើកបរ​រថយន្ត​បានគេច​ខ្លួន នៅក្រោយ​កើតហេតុ​។​

ប្រភពព័ត៌មាន​ពី​មន្ត្រី​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​បានឱ្យដឹងថា បុរស​ជា​ប្តី​និង​ជា​អ្នកបើកបរ​ម៉ូតូ​គ្មាន​ស្លាក​លេខ​ដែល​ស្លាប់ ឈ្មោះ ឆាន ឈុន អាយុ ៤៨ ឆ្នាំ និង​ស្ត្រី​ជា​ប្រពន្ធ​ដែល​រងរបួស​ធ្ងន់​ត្រូវបាន​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ឈ្មោះ អឿន ចន្ថា អាយុ ៤៧ ឆ្នាំ​រស់នៅ​ភូមិ​សម្បូរ ឃុំ​កក់​ដែរ​។​

មន្ត្រីនគរបាល​ជំនាញ​បាន​សនិដ្ឋានថា ករណី​ខាងលើ​ផ្តើមឡើង​ដោយ​ការបើកបរ​មិន​ប្រកាន់​ស្តាំ​ប្រើប្រាស់​ល្បឿន លឿន គឺ​ខាង​រថយន្ត​ម៉ាក​ឆែ​ឡា​ឡែ​ត​ពណ៌​សលេខ​ភ្នំ ពេញ 2AL5418​ដែល​អ្នកបើកបរ​គេចខ្លួន​បាន​បើកបរ ប្រើប្រាស់​ល្បឿន​លឿន​ហើយ​មកដល់​ចំណុចកើតហេតុ​ប្រទះ​នឹង​ផ្លូវ​កោង​ក៏​ជ្រុង​ទៅបុក​ម៉ូតូ​រងគ្រោះ​ខាងលើ​យ៉ាង​ពេញទំហឹង​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleក្រសួង​សុខាភិបាល​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៦​ឧសភា​នេះ​បាន​អះអាង​អំពី​ការរកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​នៅក្នុង​ស្រុក​ថ្មី​ចំនួន​១២៧​នាក់ ដែល​ធ្វើ​អោយ​ចំនួន​អ្នក​ឆ្លង​​វីរុស​នេះ​សរុប​នៅ​រលក​ទី​៤​នេះ​កើន​ដល់​១.០៨០​នាក់​។​​កាលពី​ថ្ងៃ​សៅរ៍ ប្រទេស​នេះ​បាន​រកឃើញ​ការឆ្លង​ក្នុង​​សហគមន៍​ចំនួន​១៦៥​នាក់ ដែល​ជា​ការឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ចាប់តាំងពី​កូវី​ដ​១៩​បង្ហាញ​ខ្លួន​នៅក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​កាលពី​ខែ​មករា​ឆ្នាំមុន​។​
Next articleរថយន្ត​មួយគ្រឿង​បាន​ប្រើប្រាស់​ល្បឿន​លឿន​បាន​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​កំពុង​ជិះ​ឌុប គ្នា​បណ្តាលឱ្យ​បុរស​ជា​ប្តី​ម្នាក់​ស្លាប់​នៅនឹងកន្លែង​។​ចំណែក​ប្រពន្ធ​ដែល​រួម​ដំណើរ​ជាមួយ​បាន​របួសធ្ងន់​។​ករណីនេះ​កើតឡើង​នៅលើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ ស្ថិតក្នុង​ភូមិ​ឬ​ស្សី​ជួរ ឃុំ​កក់ ស្រុក​ពញាក្រែក​នា​ល្ងាច​ថ្ងៃទី ១៥ ឧសភា​។​ ចំណែក​អ្នកបើកបរ​រថយន្ត​បានគេច​ខ្លួន នៅក្រោយ​កើតហេតុ​។​ បុរស​ជា​ប្តី​និង​ជា​អ្នកបើកបរ​ម៉ូតូ​គ្មាន​ស្លាក​លេខ​ដែល​ស្លាប់ ឈ្មោះ ឆាន ឈុន អាយុ ៤៨ ឆ្នាំ និង​ស្ត្រី​ជា​ប្រពន្ធ​ដែល​រងរបួស​ធ្ងន់​ត្រូវបាន​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ឈ្មោះ អឿន ចន្ថា អាយុ ៤៧ ឆ្នាំ​រស់នៅ​ភូមិ​សម្បូរ ឃុំ​កក់​៕
- Advertisment -

Most Popular