រថយន្ត​មួយគ្រឿង​បាន​ប្រើប្រាស់​ល្បឿន​លឿន​បាន​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​កំពុង​ជិះ​ឌុប គ្នា​បណ្តាលឱ្យ​បុរស​ជា​ប្តី​ម្នាក់​ស្លាប់​នៅនឹងកន្លែង​។​ចំណែក​ប្រពន្ធ​ដែល​រួម​ដំណើរ​ជាមួយ​បាន​របួសធ្ងន់​។​ករណីនេះ​កើតឡើង​នៅលើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ ស្ថិតក្នុង​ភូមិ​ឬ​ស្សី​ជួរ ឃុំ​កក់ ស្រុក​ពញាក្រែក​នា​ល្ងាច​ថ្ងៃទី ១៥ ឧសភា​។​ ចំណែក​អ្នកបើកបរ​រថយន្ត​បានគេច​ខ្លួន នៅក្រោយ​កើតហេតុ​។​ បុរស​ជា​ប្តី​និង​ជា​អ្នកបើកបរ​ម៉ូតូ​គ្មាន​ស្លាក​លេខ​ដែល​ស្លាប់ ឈ្មោះ ឆាន ឈុន អាយុ ៤៨ ឆ្នាំ និង​ស្ត្រី​ជា​ប្រពន្ធ​ដែល​រងរបួស​ធ្ងន់​ត្រូវបាន​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ឈ្មោះ អឿន ចន្ថា អាយុ ៤៧ ឆ្នាំ​រស់នៅ​ភូមិ​សម្បូរ ឃុំ​កក់​៕

រថយន្ត​មួយគ្រឿង​បាន​ប្រើប្រាស់​ល្បឿន​លឿន​បាន​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​កំពុង​ជិះ​ឌុប គ្នា​បណ្តាលឱ្យ​បុរស​ជា​ប្តី​ម្នាក់​ស្លាប់​នៅនឹងកន្លែង​។​ចំណែក​ប្រពន្ធ​ដែល​រួម​ដំណើរ​ជាមួយ​បាន​របួសធ្ងន់​។​ករណីនេះ​កើតឡើង​នៅលើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ ស្ថិតក្នុង​ភូមិ​ឬ​ស្សី​ជួរ ឃុំ​កក់ ស្រុក​ពញាក្រែក​នា​ល្ងាច​ថ្ងៃទី ១៥ ឧសភា​។​
ចំណែក​អ្នកបើកបរ​រថយន្ត​បានគេច​ខ្លួន នៅក្រោយ​កើតហេតុ​។​ បុរស​ជា​ប្តី​និង​ជា​អ្នកបើកបរ​ម៉ូតូ​គ្មាន​ស្លាក​លេខ​ដែល​ស្លាប់ ឈ្មោះ ឆាន ឈុន អាយុ ៤៨ ឆ្នាំ និង​ស្ត្រី​ជា​ប្រពន្ធ​ដែល​រងរបួស​ធ្ងន់​ត្រូវបាន​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ឈ្មោះ អឿន ចន្ថា អាយុ ៤៧ ឆ្នាំ​រស់នៅ​ភូមិ​សម្បូរ ឃុំ​កក់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular