Home ព័ត៌មានជាតិ សង្គម មន្រ្តីបក្សអញ...

មន្រ្តីបក្សអញ្ជើញជួបមន្រ្តីនៃគណ:កម្មាធិការគណបក្សស្រុកបាណន់ ស្រុកនិងឃុំទាំង៨របស់ស្រុក

ដោយៈគ្រញូង/បាត់ដំបងៈកាលពីថ្ងៃទី១៥ខែឧសភា លោកងួន រតនៈ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយមន្រ្តីនៃគណ:កម្មាធិការគណបក្ស ស្រុកបាណន់ ដើម្បីស្វែងយល់ ស្តាប់នូវវឌ្ឍនភាពនៃការគ្រប់គ្រងក្នុងការ ដឹកនាំគណបក្សស្រុកក៏ដូចជាឃុំ ទាំង៨ ក្នុងស្រុកបាណន់។

លោកងួន រតនះបានមានប្រសាសន៍ អំពាវនាវ ដល់ក្រុមការងារគណបក្ស ស្រុក ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទាំងអស់ក្នុងស្រុកបាណន់បន្តផ្សព្វផ្សាយ អប់រំដល់សហគមន៍ឲ្យបានយល់ដឹងកាន់តែច្បាស់ ទាំងការប្រើប្រាស់ទឹក និងវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់រោគរាតត្បាត កូវីដ-១៩កុំឲ្យឆ្លងចូលក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសក្នុងសហគមន៍៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular