Home ព័ត៌មានជាតិ សុខាភិបាល អាជ្ញាធរ​ស្រុ...

អាជ្ញាធរ​ស្រុក​ព្រៃនប់ ចុះ​អប់រំ​ណែនាំ​វិធានការ ការពារ ទប់ស្កាត់ ជម្ងឺ​កូ​វីដ​១៩ នៅក្នុង​ផ្សារ​វាលរេញ​

 

ដោយៈ​វណ្ណៈ​/​ខេត្ត​ព្រះសីហនុៈ ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១ អាជ្ញាធរ ស្រុក​ព្រៃនប់ បាន​ចុះ​ពង្រឹង និង​ណែនាំ​គ្រប់​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ នៅ​ផ្សារ​វាលរេញ​ក្នុងស្រុក​ព្រៃនប់ ពិសេស​គឺ​អ្នកលក់ និង​អ្នកទិញ ត្រូវ​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​ពីគ្នា កុំ​ប៉ះពាល់​គ្នា​ផ្ទាល់​ជាដើម​។

​សូម​រំលឹកថា រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​បន្តរ​បិទ​ផ្សារ​កងកេង​ក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ មួយរយៈ​ទៀត មិនទាន់​ឲ្យ​ដំណើរការ​លក់ដូរ​វិញ​នៅឡើយ​ទេ​។ ចំណែក​ផ្សារ​ព្រៃនប់ និង​ផ្សារ​វាលរេញ​ខាងលើនេះ ក៍​ជា​ផ្សារ​ប្រមូលផ្តុំ​មនុស្ស​ច្រើន ក្នុងស្រុក​ព្រៃនប់ ផងដែរ ប៉ុន្តែ​រដ្ឋបាលខេត្ត​មិនទាន់មាន​ការបិទ​ផ្អាក​ទេ ទោះបី ក្រុម​ឆ្លើយតប​បន្ទាន់ នៃ​ក្រសួងសុខាភិបាល​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​រកឃើញ វិជ្ជមាន​មេរោគ​កូ​វីដ​១៩ លើ​ពលរដ្ឋ​មួយចំនួន​តូចក្តី​។​

​រដ្ឋបាលខេត្ត និង​អំពាវ​ឲ្យ​ពលរដ្ឋ អាជីវករ​អ្នកលក់ដូរ​ចូលរួម​ប្រុង​ប្រ​យ​ត្ន័ និង​អនុវត្ត វិធានការ ៣ កុំ ៣ កា​ពារ របស់​រាជរដ្ឋាភិបាល កម្ពុជា និង​ការណែនាំ ផ្សេងៗ​របស់​ក្រសួងសុខាភិបាល ជា​ចាំបាច់ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular