Home ព័ត៌មានជាតិ សន្តិសុខ រន្ទះបាញ់​ស្ល...

រន្ទះបាញ់​ស្លាប់ ២​នាក់ នៅ​២​កន្លែង​ផ្សេងគ្នា ពេល​មេឃ​កំពុង​ភ្លៀង​

ដោយ​: ភ្នំ​ខៀវ​/​បាត់ដំបង​: បុរស​ចំនួន ២​នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ដោយសារ​រន្ទះបាញ់​ស្លាប់ ម្នាក់​កំពុង​ស្ទួ​ច​ត្រី និង​ម្នាក់ទៀត​កំពុង​ទប់​ភ្លឺស្រែ​ក្រោម​មេឃ​កំពុង​ភ្លៀង​។​

​នគរបាល​បាន​ប្រាប់​ឲ្យ​ដឹងថា ករណី​រន្ទះបាញ់​នេះ បាន​កើតឡើង​ចំនួន ២​លើក​ផ្សេងគ្នា កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ នៅត្រង់ចំណុច​មាត់​ស្ទឹង​បាសាក់ ក្នុង​ក្រុមទី ០៤ ភូមិ​បាសាក់ ឃុំ​បាសាក់ ស្រុក​រុក្ខ​គិរី និង ១​កន្លែង​ទៀត​កើតឡើង​នៅក្នុង​ភូមិ​ស្វាយជ្រុំ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។​

​បុរស​ដែល​រន្ទះបាញ់​ស្លាប់​ខាងលើ​មានឈ្មោះ​ច​យ ចន្ទ​រិ​ទ្ធ ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​ឈ្មោះ​មឿង ច​ន្ឋា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ ជនរងគ្រោះ​នៅ​ថ្ងៃកើតហេតុ​បាន​ចុះទៅ​ទីវាល​តំបន់​ប្រឈម ក៏ត្រូវ​រន្ទះបាញ់​ស្លាប់​នៅ​ហ្នឹង​កន្លែង​តែម្តង​។​

​ករណីនេះ សមត្ថកិច្ច​បាន​ចុះទៅ​ដល់ទី​តាំង​កើតហេតុ រួច​ពិនិត្យ​សាកសព​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​រន្ទះបាញ់​ពិតប្រាកដ​មែន ហើយ​ប្រគល់​សា​សព​ទៅ​ឲ្យ​សាច់ញាតិ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular