Home ព័ត៌មានសំខាន់ៗ ខេត្ត​ព្រះសីហ...

ខេត្ត​ព្រះសីហនុ រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​ឆ្លង​ថ្មី​៥៦​នាក់ ខណៈ​អ្នក​កំពុង​ព្យាបាល​ថយចុះ​ក្រោម​១.០០០​នាក់​

​ដោយ​:​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​: យោងតាម​របាយការណ៍ របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១​នេះ បាន​បង្ហាញថា លទ្ធផល​ធ្វើតេស្ត​លើ​វត្ថុ​សំណាក ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២១ រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ៥៦​នាក់ ខណៈ​មាន​អ្នកជា​សះស្បើយ ១៣៦​នាក់ និង​មិនមាន​អ្នកស្លាប់​នោះទេ​។​

​មន្ត្រី​ឲ្យ​ដឹងថា បច្ចុប្បន្ន​អ្នកជំងឺ​កូ​វីដ​១៩ ដែល​កំពុង​ស្ថិតនៅ​ព្យាបាល​តាម​កន្លែង​ព្យាបាល​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ថយចុះ​ពី​ជាង​១.០០០​នាក់ មក​នៅ​ចំនួន​៨៨០​នាក់​។​

​មន្ត្រី​រដ្ឋបាលខេត្ត ក៍​ដូចជា​ក្រុមគ្រូពេទ្យ​សង្ឃឹមថា តាមរយៈ​ការចូលរួម​របស់​ពល​រដ្ឋ​និង​គ្រប់ផ្នែក​ពាក់ព័ន្ធ ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ នឹង​ទទួលបាន​ជោគ​ជ​យ័​ឆាប់ៗ​នេះ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular