Home ព័ត៌មានអន្តរជាតិ យុទ្ធជន​ជីវពល...

យុទ្ធជន​ជីវពល​ប្រឆាំង​រដ្ឋប្រហារ​មី​យ៉ាន់​ម៉ា ដកថយ​ពី​ទីប្រជុំជន​នៅ​ពេល​អាម៉េរិក​អំពាវនាវ​

​ប្រែ​សម្រួលៈ​វាសនា​/​យ៉ាងហ្គោន​៖​ពួក​យុទ្ធជន​នៃ​ក្រុម​ជីវពល​មូលដ្ឋាន​មួយ​ដែល​ប្រឆាំង​នឹង​របប​យោធា​មី​យ៉ាន់​ម៉ា បាន​ដកថយ​ពី​ទីប្រជុំជន​មីន​ដា​ត​នៅ​ភាគ​ពាយព្យ​ប្រទេស បន្ទាប់​ពី​រង​ការវាយប្រហារ​​ពី​ទ័ពជើងគោក​អស់​ពេល​ជាច្រើន​ថ្ងៃ ក្រោម​ការគាំទ្រ​ដោយ​កាំភ្លើង​ធំ​របស់​យោធា​មី​យ៉ាន់​ម៉ា នេះ​បើ​តាម​ការអះអាង​ពី​សមាជិក​ម្នាក់​នៃ​ក្រុម​ជីវពល​នេះ​កាលពី​ថ្ងៃអាទិត្យ​។​

​សហរដ្ឋ​អាម៉េរិក​និង​អង់គ្លេស​ក្នុងពេល​ជាមួយគ្នា បាន​អំពាវនាវ​អោយ​យោធា​មី​យ៉ាន់​ម៉ា​បញ្ចៀស​ការបង្ក​របួស​ស្នាម​និង​ការបាត់បង់​ជីវិត​ជន​ស៊ីវិល​ហើយ​រដ្ឋាភិបាល​ឯកភាព​ដែល​បង្កើតឡើង​ដោយ​​ក្រុម​អ្នក​ស្មោះ​នឹង​មេដឹកនាំ​កំពុង​ជាប់ឃុំ អ៊ុង សាន ស៊ី​ជី បាន​អំពាវនាវ​អោយ​អន្តរជាតិ​ជួយ​។​

​ការប្រយុទ្ធ​គ្នា​កើតមាន​នៅ​ទីប្រជុំជន មីន​ដា​ត ចម្ងាយ​ប្រមាណ​១០០​គីឡូម៉ែត្រ​ពី​ព្រំដែន​ចិន​និង​រដ្ឋកា​ជីន ។​វា​ជា​ការប៉ះទង្គិច​ប្រដាប់អាវុធ​ខ្លាំង​បំផុត​ចាប់តាំងពី​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃ​១​កុម្ភៈ ដែល​​បាន​រុញ​ប្រទេស​ចូលក្នុង​ចលាចល​ជាមួយនឹង​បាតុកម្ម កូដកម្ម​ស្ទើរ​រាល់ថ្ងៃ​និង​ការលេចឡើង​ក្រុម​ជីវពល​មូលដ្ឋាន​ថ្មីៗ​។​

​គេហទំព័រ​RFA​ដែល​ផ្តល់​មូលនិធិ​ដោយ​អាម៉េរិក បាន​ស្រង់​សម្តី​សមាជិក​ម្នាក់​នៃ​ក្រុម​នេះ​ដែល​ថា អ្នក​ប្រយុទ្ធ​៥​នាក់​ត្រូវបាន​សម្លាប់ តែ​ខាង​យោធា​ត្រូវគេ​ជឿ​ថា​ខាតបង់​លើស​នេះ​៤​ទៅ​៥​ដង​។​

​ចំណែក​ទូរទស្សន៍​គ្រប់គ្រង​ដោយ​យោធា បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា កងកម្លាំង​សន្តិសុខ​ខ្លះ​ត្រូវបាន​សម្លាប់​និង​បាត់​ខ្លួន​ក្រោយ​ការវាយប្រហារ​ពី​សំណាក់​”​មនុស្ស​អាក្រក់​។​កងកម្លាំង​សន្តិសុខ​នឹងធ្វើ​​ការ​ទាំងថ្ងៃទាំងយប់​ដើម្បី​នាំ​សណ្តាប់ធ្នាប់​មកវិញ​”​។​

​ការប្រយុទ្ធ​នេះ​កត់សំគាល់​ការលេចឡើង​”​កងកម្លាំង​ការពារ​ទឹកដី​ជីន​”​ដែល​ជា​ក្រុម​ថ្មី​មួយ​ក្នុងចំណោម​ក្រុម​ជាច្រើន​ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ប្រឆាំង​នឹង​របប​យោធា​នៅក្នុង​ប្រទេស​មួយ​ដែល​មាន​ក្រុម​ប្រដាប់អាវុធ​ជនជាតិ​ភាគ​តិច​ជាង​ម្ភៃ​រួចស្រេច​ទៅ​ហើយ​។​

​ពួក​អ្នក​ប្រយុទ្ធ​ក៏បាន​អះអាងថា ពួកគេ​ជា​ផ្នែក​នៃ​«​កងកម្លាំង​ការពារ​ប្រជាជន​»​របស់​រដ្ឋាភិបាល​ស្រមោល​មួយ​៕

​អាជ្ញាធរ​យោធា មី​យ៉ាន់​ម៉ា បាន​សម្លាប់​មនុស្ស​ជាង​៧០០​នាក់​ក្នុង​ការបង្ក្រាប​ការតវ៉ា​ប្រឆាំង​ចាប់តាំងពី​ខ្លួន​ធ្វើ​រដ្ឋប្រហារ​កាលពី​ខែ​កុម្ភៈ និង​ឥឡូវ​ប្រឈម​ការវាយប្រហា​រ​ពី​កងកម្លាំង​ជីវពល​មូលដ្ឋាន​​និង​ក្រុម​ជនជាតិ​ភាគតិច​នៅ​តាម​ព្រំដែន​ថែមទៀត​

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular