Home ព័ត៌មានសំខាន់ៗ ខេត្តតាកែវ រក...

ខេត្តតាកែវ រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ៧០​នាក់​ទៀត នៅ​ថ្ងៃទី​១៥ ខែឧសភា​

​ដោយៈ​វិវឌ្ឍន៍​/​តាកែវៈ រដ្ឋបាល​ខេត្តតាកែវ បាន​ជូនដំណឹង​ថា នៅ​ថ្ងៃ​តី​១៥ ខែឧសភា ឆ្នាំ​២០២១ ខេត្តតាកែវ បាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ចំនួន​៧០​នាក់​ទៀត ដែលជា​ករណី​ឆ្លង​នៅក្នុង​សហគមន៍​។​

​ប្រភព​ដដែល​ខាងលើ បាន​បញ្ជាក់ថា អ្នក​វិជ្ជមាន​ទាំង​៧០​នាក់​នេះ គឺជា​អាជីវករ សិស្ស កុមារ កម្មករ និង​កម្មការិនី​រោងចក្រ​។​

​តាមរយៈ​អត្តសញ្ញាណ​អ្នក​ឆ្លង​ថ្មី ដែលមាន​ភ្ជាប់​នៅក្នុង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តតាកែវ​ខាងក្រោម សូម​អំពាវនាវ​ដល់​លោក លោកស្រី អាជីវករ បងប្អូន​ប្រជាពលរដ្ឋ និង​ក្រុមគ្រួសារ ដែល​ធ្លាប់បាន​ប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់ និង​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ទាំងអស់នេះ ត្រូវរាយការណ៍ជូន​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់ និង​ប្រញាប់​រួសរាន់​ទៅ​ផ្តល់​សំណាក ដើម្បី​វិភាគ​រក​វីរុស​កូ​វីដ​១៩ នៅតាម​មណ្ឌល​សុខភាប ឫ​មន្ទីរពេទ្យបង្អែក ដែល​នៅ​ជិត​ផ្ទះ​របស់​លោកអ្នក​រៀងរាល់​ម៉ោង​ធ្វើការ (​រួមទាំង​ថ្ងៃ​ឈប់សម្រាក​) ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ព្រមទាំង​តាមដាន​សុខភាព​ខ្លួន​ជាប្រចាំ ដោយ​ត្រូវ​ពិនិត្យ​កម្តៅ​យ៉ាងតិច​២​ដង​ក្នុង​មួយថ្ងៃ ត្រូវ​សម្រាក​នៅផ្ទះ ឫ​បន្ទាប់​ដាច់​តែឯង និង​ត្រូវ​ថែរក្សា​អនាម័យ​ខ្លួន​ជានិច្ច​។​

​ជាមួយគ្នា​នោះ សូម​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត ។ ក្នុងករណី​មានការ​ប្រែប្រួល​សុខ​ភាពខុសប្រក្រតី​ដូចជា ឡើងក​ម្តៅ​លើសពី​៣៧​អង្សា​សេ ក្អក កណ្តាល ហៀរ​សំបោរ ឈឺបំពង់ក មាន​កំហាក ថប់ដង្ហើម ។​ល​។ ត្រូវ​ប្រញាប់​ទំនាក់ទំនង​ទៅ​ក្រុម​ឆ្លើយតប​បន្ទាន់ នៃ​មន្ទីរពេទ្យបង្អែក​តាម​ក្រុង ស្រុក ឫ​មន្ទីរ​សុខាភិបាល​ខេត្ត ឫ​តាមរយៈ​លេខ​ទូរស័ព្ទ ០១៦ ៨៩៥ ៩៥៥៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular