Home ព័ត៌មានជាតិ សន្តិសុខ បញ្ជូន​មុខសញ្...

បញ្ជូន​មុខសញ្ញា​គ្រឿងញៀន​៦​នាក់​ទៅ​តុលាការ​

​ដោយៈ​គ្រញូង​/​ប៉ៃលិនៈ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ប៉ៃលិន កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១​បាន​បញ្ជូន​មុខសញ្ញា​គ្រឿងញៀន​ប្រុស​ស្រី​៦​នាក់ ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់​។​

​ក្នុងការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៦​នាក់ សមត្ថកិច្ច​ដកហូត​វត្ថុតាង​មួយចំនួន​រួមមាន​៖
១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ម៉ា​ទឹកកក​) ចំនួន​២៧​កញ្ចប់ (​ក្នុងនោះ​ធំ​១៣​កញ្ចប់​)
២-​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា WY ចំនួន​៣៣៩​គ្រាប់​
៣-​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​២​គ្រឿង
៤-​ទូរ​សព្ទ័​ចំនួន​៧​គ្រឿង
៥-​ថង់​ប្លា​ស្ទិ​ក​ចំនួន​២​ដុំ
៦-​ដែកកេះ​ចំនួន​៥​ដើម
៧-​ដប​សម្រាប់​ជក់​គ្រឿងញៀន​ចំនួន​១
៨-​កាំភ្លើង​ច្នៃ​ចំនួន​២​ដើម​៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular