Home ព័ត៌មានសំខាន់ៗ រដ្ឋបាល​រាជធា...

រដ្ឋបាល​រាជធានី​បង្ហាញ​អត្តសញ្ញាណ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន​១៤៤​នាក់ ដែល​ទើប​រកឃើញ​ថ្មី​

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១​នេះ បានបង្ហាញ​អត្តសញ្ញាណ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​១៤៤​នាក់ ថ្មី​បន្ថែមទៀត ដែល​បាន​រកឃើញ​កើត​ជំងឺ​កូ​វីដ​១៩​។​

​ការបង្ហាញ​អត្តសញ្ញាណ​នេះ ដើម្បី​ផ្តល់​ជា​ព័ត៌មាន​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល ទៅធ្វើ​តេស្ត​សុខភាព និង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ជាពិសេស​ត្រូវអនុវត្ត​ន៍​វិធានការ​សុខាភិបាល​ផ្សេងៗ ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​បន្ត​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ប្រញាប់​រាយការណ៍​ជូន​អាជ្ញាធរ​មូល និង​រូស​រាន់​ទៅយក​សំណាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មណ្ឌល​សុខភាព​ចាក់អង្រែ វិទ្យាល័យ​បាក់​ទូក វិទ្យាល័យ​បឹងត្របែក និង​សាលាបឋមសិក្សា​សុភមង្គល​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular