Home ព័ត៌មានជាតិ សង្គម អភិបាលខេត្តប៉...

អភិបាលខេត្តប៉ៃលិនរម្លឹកដល់មន្ត្រីឲ្យពង្រឹងការងារចុះជួយពលរដ្ឋឲ្យបានលឿនតាមចលនារបស់កាកបាទក្រហម

ដោយ: ភ្នំខៀវ/ប៉ៃលិន អាជ្ញាធរខេត្តប៉ៃលិនបានរម្លឹកដល់បណ្តាមន្ត្រីទទួលបន្ទុកបន្តចុះពិនិត្យ និងជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់សកម្មភាពឲ្យបានលឿនតាមគោលការណ៍ទាំង ៧ នៃចលនារបស់កាកបាទក្រហមកម្ពុជា។

ក្នុងឱកាសផ្តល់អំណោយមនុស្សធ៌មនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២១នេះលោកស្រី បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបានលើកឡើងថា÷ កន្លងមកសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានបំពេញសកម្មភាពមនុស្សធម៌ចុះអន្តរាគមន៍ជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋពីគ្រប់ទិសទីបានយ៉ាងល្អ និងមានប្រសិទ្ធភាព ប៉ុន្តែចំពោះមុខនេះទៀតមន្ត្រីទទួលបន្ទុកទាំងអស់ចាំបាច់ត្រូវបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតឲ្យបានកាន់តែរហ័ស និងទាន់ពេលវេលាដោយត្រូវប្រកាន់ខ្ជាប់តាមគោលការណ៍គ្រឹះទាំង ៧ប្រការរបស់ចលនាកាកបាទក្រហមកម្ពុជាដើម្បីឆ្លើយតបនូវតម្រូវការចាំបាច់របស់ពលរដ្ឋរងគ្រោះ និងជនងាយរងគ្រោះដូចជាប្រជាពលរដ្ឋប៉ះពាល់ដោយជំងឺកូវីដ-១៩ជាដើម ពួកគាត់សុទ្ធសឹងតែជាអ្នករងគ្រោះ និងត្រូវការជំនួយសង្គ្រោះជាបន្ទាន់ដូចជាសម្ភារគ្រឿងឧបភោគបរិភោគ ឬថវិកាជាដើម។

ជាក់ស្តែងអំណោយដែលនាំយកទៅផ្តល់ជូនដល់លោកយាយ លោកតាជនចាស់ជរាគ្មានទីពឹង ពិការភាព និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត មកពីឃុំស្ទឹងត្រង់ ក្នុងស្រុកសាលាក្រៅ នៅពេលនេះសរុបចំនួន ២៧គ្រួសារដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ. មី. ទឹកស៊ីអ៊ីវ. ទឹកបរិសុទ្ធ. ត្រីខ. ពងទា. សាប៊ូ និងថវិកាចំនួន ១០ម៉ឺនរៀលផងដែរ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular