Home ព័ត៌មានសំខាន់ៗ អាជ្ញាធរខេត្ត...

អាជ្ញាធរខេត្តកំពតរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ជាពលករទើបមកពីប្រទេសថៃចំនួន ៣នាក់ ក្រោយធ្វើចត្តាឡីស័ក៥ថ្ងៃ

ដោយ បូកគោ/កំពត: នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពតបានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ថ្មី ចំនួន៣នាក់ ដែលជាករណីនាំចូលពីប្រទេសថៃ។

សេចក្តីប្រកាសមានខ្លឹមសារថាតាមរយៈការយកសំណាកទៅវិភាគនៅភ្នំពេញ ក្រុមគ្រូពេទ្យជំនាញបានរកឃើញពលករមកពីប្រទេសថៃចំនួន៣នាក់មានវិជ្ជមានកូវីដ១៩ ខណៈពេលកំពុងដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសព្រះរាជសម្ភារ។ អ្នកទាំង៣ត្រូវបាននាំយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ អ្នកវិជ្ជមានទាំងនោះ គឺ
១. ឈ្មោះ អាន់ ស្រីល័ក្ខ ភេទស្រី អាយុ ៣២ឆ្នាំ មានស្រុកកំណើតក្នុងភូមិល្បើក ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត។
២-ឈ្មោះ ឆោម លៀវ ភេទស្រី អាយុ ៣៣ឆ្នាំ។
៣-ឈ្មោះ ជន ផាន ភេទស្រី អាយុ ៤០ឆ្នាំ។ អ្មកទាំងពីរមានទីលំនៅភូមិចំការមន ឃុំតាកែន ស្រុកឈូក ខេត្តកំពត។
សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ខេត្តកំពតមានអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៣២នាក់។ ក្នុងនោះបានជាសះស្បើយចំនួន១១នាក់ និងកំពុងសម្រាកព្យាបាលចំនួន ២១នាក់៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular