Home ព័ត៌មានសំខាន់ៗ ជនជាតិចិនបើករ...

ជនជាតិចិនបើករថយន្តបុករៈះម៉ូតូ៣គ្រឿង : ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់ នៅខណ្ឌដង្កោ

ដោយ:សម្បត្តិ/ភ្នំពេញ:ជនជាតិចិនម្នាក់បានបើករថយន្តបុករះម៉ូតូបីគ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹកន្លែងកើតហេតុ និងប្រុសស្រីបីនាក់ទៀតរងរបួសធ្ងន់ស្រាល នវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ។

ជនរងគ្រោះដែលស្លាប់ឈ្មោះ អែម​វីន អាយុ២២ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ ធ្វើដំណើរមកធ្វើការនៅរោកចក្រចំការព្រីង ខណ្ឌសែនសុខ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិ៣នាក់ បានជិះរថយន្ដ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BI-5708 បើកបរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងល្បឿនយ៉ាងលឿនទិសដៅពីត្បូងមកជើង ។ខណះមកដល់ចំណុចកើតហេតុក៏បានបត់បញ្ច្រាស់ផ្លូវ ហើយក៏បុករះម៉ូតូបីគ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លេងកើតហេតុ ចំណែកមនុស្សប្រុសស្រី ៣នាក់ទៀតរងរបួសធ្ងន់ស្រាលត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយអ្នកបើករថយន្ដបង្ក(ជនជាតិចិន)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានទាំង៣នាក់។

សមត្ថកិច្ចមូលដ្ឋានបានធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកវត្ថុតាងទាំងអស់ ទៅរក្សាទុកនៅការិយាល័យចរាចរជើងគោកនៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ រីឯសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular